Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ សិក្សាយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺ កូវីដ

បានផុស

នៅ

មន្ទីរវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ នឹងសិក្សាថាតើថ្នាំ Ivermectin ដែលត្រូវបានប្រើដើម្បីសម្លាប់ប៉ារ៉ាស៊ីតនៅក្នុងសត្វគោនិងសេះ អាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំ Favipiravia ក្នុងការព្យាបាលអ្នកជំងឺកូវីដបានដែរឬក៏អត់។

ការសិក្សានេះ នឹងត្រូវធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរពេទ្យ Siriraj និងមន្ទីរពេទ្យដទៃទៀត ដែលនឹងធ្វើតេស្តថ្នាំផ្សំលើអ្នកជំងឺឆ្លងវីរុស Sars-CoV-2។

មន្ទីរពេទ្យដែលចូលរួមក្នុងការសិក្សានេះបាននិយាយថា លទ្ធផលត្រូវបានគេរំពឹងថា នឹងទទួលបានក្នុងពេលឆាប់ៗ។

លោក Somsak Akkasilp ប្រធានមន្ទីរវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា ថ្នាំ Ivermectin ត្រូវបានប្រើជាថ្នាំគន្លឹះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងបណ្តាប្រទេសអាមេរិកខាងត្បូង ពីព្រោះថ្នាំ Favipiravia ស្ទើរតែមិនត្រូវបានគេប្រើទាល់តែសោះ នៅកន្លែងទាំងនោះ។

ថៃ មិនបានហាមឃាត់ថ្នាំ Ivermectin ក្រោមការណែនាំអំពីការព្យាបាលរបស់ខ្លួនលើអ្នកជំងឺកូវីដ-១៩ទេ ប៉ុន្តែបានកត់សម្គាល់ថា ថ្នាំនេះគួរតែត្រូវប្រើ តាមការណែនាំរបស់វេជ្ជបណ្ឌិត។

វេជ្ជបណ្ឌិត Somsak បាននិយាយថា “យើងមិនណែនាំឲ្យប្រើវាជាថ្នាំសំខាន់ សម្រាប់អ្នកជំងឺ កូវីដ ទេ។ ឥណ្ឌា ឈប់ប្រើថ្នាំនេះទៅហើយ បន្ទាប់ពីរកឃើញថា វាមិនអាចបញ្ឈប់ជំងឺបាន។ ប៉ុន្តែការសិក្សារបស់យើងនឹងបង្ហាញថា តើវាអាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំ Favipiravia ប្រឆាំងនឹងជំងឺនេះដែរឬក៏អត់។ យើងរំពឹងថា នឹងឃើញលទ្ធផលក្នុងរយៈពេល ៤ ខែទៀត”។

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនទាន់អនុម័តឲ្យប្រើថ្នាំ Ivermectin ជាថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នោះទេ ដោយនិយាយថា ភស្តុតាងបច្ចុប្បន្នស្តីពីការប្រើប្រាស់ថ្នាំ Ivermectin គឺមិនសមហេតុផលឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ខកចិត្ត! វ៉ាក់សាំងកូវីដរបស់អាល្លឺម៉ង់ បញ្ចប់ការធ្វើតេស្តចុងក្រោយ តែប្រសិទ្ធភាពមិនដល់ ៥០ភាគរយផង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣១ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម