កីឡា
ចាញ់អ៊ីតាលីមែន តែ Luke Shaw បង្កើតប្រវត្តិសាស្រ្តមួយ នៅវគ្គផ្តាច់ព្រ័ត្រ យូរ៉ូ
តោកំណាចអង់គ្លេស ត្រូវបានក្រុមអាហ្ស៊ូរី អ៊ីតាលី យកឈ្នះដោយការទាត់បាល់ប៉េណាល់ទី នៅពហុកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់៩០នាទីក្នុងលទ្ធផល ១-១ ហើយគ្មានការស៊ុតបញ្ចូលទីគ្នាទេ នៅម៉ោងបន្ថែម ១៥នាទី២ដង។
កីឡាករ Luke Shaw បានរកគ្រាប់បាល់នាំមុខឲ្យអង់គ្លេស បន្ទាប់ពីការប្រកួតលេងបានត្រឹម ១នាទីនិង ៥៧ វិនាទី ដែលជាគ្រាប់បាល់លឿនបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអ៊ឺរ៉ុបនិងជាគ្រាប់ទី ១ របស់រូបគេសម្រាប់ក្រុមតោកំណាច អង់គ្លេស។
នេះជាប្រវត្តិសាស្ត្រលើកទី២សម្រាប់អ៊ីតាលី ដែលគ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប បន្ទាប់ពីលើកទី១ឈ្នះនៅឆ្នាំ១៩៦៨។
អ្វីដែលអស្ចារ្យទៀតនោះ ក្រោមការដឹកនាំរបស់លោកគ្រូ Roberto Mancini ក្រុមជម្រើសជាតិអ៉ីតាលីមិនទាន់បរាជ័យម្តងណាឡើយក្នុងចំណោម៣៤ចុងក្រោយ។
ចំណែកអង់គ្លេសវិញ នេះជាលើកដំបូងដែលបានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ដ៏ធំនេះគិតចាប់តាំងពីឆ្នាំ១៩៦០មក៕
ដោយ៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


