ព័ត៌មានជាតិ
ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដថ្មីតែ២នាក់ប៉ុណ្ណោះ និងជាសះស្បើយ៧៣នាក់
រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ និងករណីជាសះស្បើយចំនួន៧៣នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីរដ្ឋបាលខេត្តបានចេញប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាថ្មី ទទួលបាន។
ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២នាក់ថ្មីបន្ថែម សម្រាប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងករណីព្យាបាលជាសះស្បើយចំនួន៧៣នាក់។ អ្នកជាសះស្បើយទាំង៧៣នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយះពេល១៤ថ្ងៃបន្ថែមទៀត។
គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦១៣នាក់ ព្យាបាលជាសះស្បើយសរុបចំនួន២៦៨នាក់ និងស្លាប់៤នាក់៕
អត្ថបទ ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


