ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រាប់អាជ្ញាធរខេត្តកោះកុង ពង្រីកគ្រែសម្រាកព្យាបាលកូវីដ ឲ្យបាន៣៥០០គ្រែ
(កោះកុង)៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានជំរុញនិងណែនាំដល់អភិបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង ចាំបាច់ពង្រីកបន្ថែមចំនួនគ្រែសម្រាកព្យាបាលជំងឺកូវីដ-១៩ ឲ្យបានដល់ទៅ៣៥០០គ្រែ។


ការជំរុញ និងណែនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ គឺធ្វើឡើងអំឡុងពេលឯកឧត្តម អញ្ជើញចុះត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែងនូវ បរិវេណទីតាំងអគារសាលាខេត្តកោះកុងចាស់ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអមដំណើរពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ដែលថ្លែងប្រាប់កម្ពុជាថ្មី។


លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្ថែមថា កាលដែលឯកឧត្តម ណែនាំឲ្យរៀបចំចំនួនគ្រែបន្ថែមបែបនេះ ក៏ព្រោះតែចង់ឲ្យដំណើរការត្រៀមខ្លួនទប់ស្កាត់ និងជួយសង្រ្គោះព្យាបាលអាយុជីវិតអ្នកជំងឺកូវីដបានទាន់ពេលវេលា។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏គូសបញ្ជាក់ដែរថា មូលដ្ឋានខេត្តកោះកុង ពុំទាន់អនុញ្ញាត្តឲ្យមានការព្យាបាល នៅតាមផ្ទះប្រជាពលរដ្ឋឡើយ ដូច្នេះគប្បីរកឃើញហើយបញ្ចូន មកកាន់មណ្ឌលព្យាបាលជំងឺកូវីដជាបន្ទាន់។
ទន្ទឹមនោះ ឯកឧត្តមក៏បានឯកភាពសម្រេចកំណត់ យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលមានអាការៈធ្ងន់ធ្ងរខ្លាំងផងដែរ។ ចំពោះដំណើការកែលម្អបន្ថែម នៃអគារចាស់មួយនេះ ផ្តើមចាប់ពីថ្ងៃនេះតទៅ ដើម្បីត្រៀមបន្ថែមគ្រែសំរាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យចំនួន៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីសែន និងបំពាក់គ្រឿងសម្ភារៈវេជ្ជសាស្រ្តទំនើបៗជាច្រើនទៀត។


តបនឹងអ្វីដែលជាការណែនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក គឺលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអះអាងថា សព្វថ្ងៃនេះតាមរយៈការដឹកនាំដោយផ្ទាល់ឯកឧត្តម ប៊ុន លើត និងឯឧត្តម យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្រោមមូលនិធិឆ្មាបាត់ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានរៀបចំអគារព្យាបាលអ្នកជំងឺកូវីដ ប្រភេទស្រាលចំនួន២កន្លែងធំៗ ស្មើនឹង២៥០០គ្រែរួចរាល់ហើយ។
ដោយទី.១ ជាអគារមង្គលការតារីតុការ អាចបន្ទុកអ្នកជំងឺប្រមាណ២០០នាក់ និងទី.២ អគារមជ្ឈមណ្ឌលស៊ូនឹង អាចដាក់អ្នកជំងឺបានជិត៦០០នាក់។ ជាក់ស្តែងរង់ចាំតែ ក្រុមគ្រូពេទ្យតេស្ត រកឃើញអ្នកជំងឺកូវីដ មកដាក់ព្យាបាលនៅតាមមណ្ឌលទាំងនោះទេ៕ (ដោយ)៖ សិរី វឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


