ព័ត៌មានជាតិ
មន្ត្រីសាលាខេត្ត បើកម៉ូតូបុករថយន្តដឹកស្រូវចតចោល រងរបួសធ្ងន់
យុវជនជាមន្ត្រីបម្រើការងារ នៅសាលាខេត្តបន្ទាយមានជ័យ បានបើកម៉ូតូទៅបុករថយន្តធុនធំ ដឹកស្រូវពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង៧យប់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវកោងក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ៃ វិន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមន្ត្រីប្រើការងារនៅសាលាខេត្តបន្ទាយមានជ័យ។ នគរបាល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ.1U-2160 ពីត្បូងទៅជើងលុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោង ស្រាប់តែបើកទៅបុករថយន្តធុនធំដឹកស្រូវម៉ាក HINO ពាក់ស្លាកលេខពោធិ៍សាត់ 3A-0634 ដែលឈប់ចតគ្មានដាក់ស្លាកសញ្ញាសម្គាល់បម្រុងលើកការុងស្រូវដាក់លើរថយន្តផ្សេងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។



ក្រោយពីកើតហេតុ ត្រូវសាច់ញាតិបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ភ្លាមៗផងដែរ។ ចំណែកអ្នកបើករថយន្តក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ នគរបាលជំនាញបាននិយាយថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើករថយន្តឈប់ចតលើទ្រូងផ្លូវខាងឆ្វេងដៃ ជាចំណុចផ្លូវកោងនិងមិនមានដាក់សញ្ញាសម្គាល់៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ លួចខោអាវរោងចក្រ តែបីថ្ងៃក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


