សុខភាព
សូមប្រយ័ត្នក្រិនថ្លើមដោយមិនដឹងខ្លួន
ជំងឺក្រិនថ្លើម និងដុំសាច់មហារីកថ្លើម មានអត្រាកើនឡើងជាលំដាប់។ ជំងឺនេះបង្កឡើងដោយមូលហេតុចម្បងបីគឺ៖
– វីរុសរលាកថ្លើមប្រភេទ B ឬ C
– ការបរិភោគស្រាច្រើនហួសកម្រិតជាដើម
– ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិត និងរយៈពេលវែង
នៅប្រទេសកម្ពុជាយើង វីរុសរលាកថ្លើមប្រភេទ B មានអត្រាច្រើនជាង ហើយក៏ជាមូលហេតុដ៏ចម្បង ដែលបង្កជាជំងឺមហារីកថ្លើម។ ការយល់ដឹងពីវិធីសាស្ត្រនៃការព្យាបាល ជាគោលសំខាន់ៗសម្រាប់វីរុសរលាកថ្លើមប្រភេទ B នេះ គឺមានសារៈសំខាន់បំផុត។

ការព្យាបាលជំងឺរលាកថ្លើមប្រភេទ B នេះមាន ២ ដំណាក់កាលសំខាន់គឺ៖
ក- ដំណាក់កាលទី១៖ ការប្រើថ្នាំដើម្បីកម្ចាត់វីរុស មិនឲ្យមានវីរុសក្នុងឈាមទៀត ដែលជាទូទៅវាត្រូវការរយៈពេលចាប់ពី ៣ខែ ទៅ៦ខែ ទៅតាមបរិមាណនៃចំនួនវីរុស។ ប៉ុន្តែពេលដែលអស់វីរុសនេះ មិនមែនមានន័យថា អ្នកជំងឺបានជាសះស្បើយនោះទេ ព្រោះវានៅមានវីរុសនៅជាប់នឹងកោសិកាថ្លើមរបស់យើង ដែលវាអាចបង្កើតវីរុសមកវិញបានគ្រប់ពេល។
ខ- ដំណាក់កាលទី២៖ ការគ្រប់គ្រងកុំឲ្យមានវីរុសឡើងវិញ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ ដើម្បីទប់កុំឲ្យ មានការផលិតវីរុសនេះចូលមកក្នុងឈាមវិញ ដែលអាចបង្កអោយខូចសាច់ថ្លើមបន្តទៀត។ ការព្យាបាលនេះវាត្រូវការរយៈពេល អាចពី ១ឆ្នាំ ទៅ ៥ឆ្នាំព្រោះវាអាស្រ័យលើប្រព័ន្ធការពាររបស់យើង ថាអាចបង្កើតអង់ទីករបានឬទេ (ជាទូទៅមានប្រហែល ៥%ប៉ុណ្ណោះ ដែលអ្នកទទួលការព្យាបាល អាចមានការកកើតប្រព័ន្ធការពារវីរុសនេះ) បើអង់ទីករដុះ និងមានចំនួនគ្រប់គ្រាន់ទើបយើងអាចបញ្ឈប់ការព្យាបាលបាន។

ទោះយ៉ាងណាក៏ដោយ លោក លោកស្រីមិនត្រូវអស់សង្ឃឹមនោះទេ ព្រោះថាបើអនុវត្តន៍តាមដានពិនិត្យ និងព្យាបាលបានត្រឹមត្រូវ គ្រូពេទ្យជំនាញអាចជួយព្យាបាលជំងឺថ្លើមបាន ដោយជៀសវាងពីការក្រិន និងមានដុំសាច់ក្នុងថ្លើម។
ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ នេះជារោគសញ្ញាឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ដែលគ្រប់គ្នាគួរប្រុងប្រយ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន