ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តល់អំណោយក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀង មានវិជ្ជមានកូវីដចំនួន៦២នាក់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ និងស្បៀង ជូនក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀង ចំនួន ៦២នាក់ ដែលមានវិជ្ជមានកូវី១៩ នាថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយពុំខ្លាចនឿយហត់ ។ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យបាលអ្នកជំងឺ ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័សេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែល ដែលបានជួយព្យាបាលថែទាំង និង ក៏ដូចជាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក នៃខេត្តស្វាយរៀង ។
អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន ៖ ថវិកា ១លានរៀល មី ១កេស ទឹកដោះគោឆៅ ១ឡូ ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកសម្លាប់មេរោគ ៥លីត្រ សាប៊ូ ៥ដុំ ។

នៅក្នុងថ្ងៃដដែលនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានបន្តនាំយកស្បៀង និងថវិកាជូនប្រជាពលរដ្ឋ ៧គ្រួសារ ដែលកំពុងចត្តាឡីស័កនៅផ្ទះ ដោយក្នុង ១គ្រួសារទទួលបាន ៖ ថវិកា ១២ម៉ឺនរៀល អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ម៉ាស់ ២ប្រអប់ ទឹកដោះគោ ៣កំប៉ុង សាប៊ូ ៤ដុំ និង នំ ១យួរ ផងដែរ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


