ព័ត៌មានជាតិ
អគ្គិភ័យ១ករណី នៅខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យឆេះផ្ទះអស់១ ខ្នង និងកុមារ២នាក់ បានស្លាប់
(កំពង់ឆ្នាំង)៖ ករណីអគ្គិភ័យមួយ បានកើតឡើងនៅខេត្តកំពង់ឆ្នាំង បានបណ្ដាលឆេះផ្ទះអស់១ខ្នង និងបានបណ្ដាលឲ្យកុមារ២នាក់ បានស្លាប់ផងដែរ។ ហេតុការណ៍ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៦ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មាន ពីនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ម្ចាស់ផ្ទះដែលឆេះនោះ មានឈ្មោះ អ៊ូ ចាន់នឿន អាយុ៧០ឆ្នាំ និងមានប្រពន្ធឈ្មោះ សួន សំអូន។ ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យឆេះផ្ទះ ១ខ្នង ទំហំ១២×០៥ម៉ែត្រ និងបានបណ្តាលឲ្យកុមារ ចំនួន២នាក់ បានស្លាប់ រួមមាន៖
១. ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ១០ឆ្នាំ។
២. ឈ្មោះ នឿន ចាន្ថា ភេទស្រី អាយុ៧ឆ្នាំ និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួន។
ចំពោះមូលហេតុវិញ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ពេលឪពុកម្តាយ ចេញទៅធ្វើការបាត់ និងតាយាយមិននៅផ្ទះ៕


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


