ព័ត៌មានជាតិ
មធ្យោបាយងាយៗក្នុងការបង់ថ្លៃសិក្សារបស់បុត្រធីតាក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី
ភ្នំពេញ ៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះតើលោកអ្នកបានបង់ថ្លៃសិក្សាសម្រាប់បុត្រធីតាហើយឬនៅបើមិនទាន់បានបង់ទេខ្ញុំមានជម្រើសមួយពិសេសគឺបង់តាមរយៈសេវាអេស៊ីលីដាម៉ូបាលដែលមានភាពងាយស្រួល រហ័សទាន់ចិត្តនិងមានសុវត្ថិភាពខ្ពស់។
ការបង់ថ្លៃសិក្សាតាមអេស៊ីលីដាម៉ូបាលនេះលោកអ្នកមិនចាំ បាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាលារៀន កាត់បន្ថយការចំណាយ និងសន្សំសំចៃពេលវេលា និងធានាសុខសុវត្តិភាពខ្ពស់ មិនចាំបាច់កាន់ក្រដាសប្រាក់ ពិសេសមិនជួបមនុស្សច្រើ នដែលជាហានិភ័យខ្ពស់ក្នុងឆ្លងជំងឺកូវីដ១៩ដូចស្ថានភាពបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោកអ្នកគ្រាន់តែស្វែងរកសាលារៀនណាមួយដែលជាដៃគូរបស់ធនាគារ អេស៊ីលីដារួចហើយបង់ថ្លៃសិក្សាតាមអេស៊ីលីដាម៉ូបាលជាការស្រេច។
ផ្ទុយពីមុន លោកអ្នកត្រូវយកប្រាក់ទៅបង់ដោយផ្ទាល់និងត្រូវធ្វើដំណើរទៅកាន់សាលារៀនដែលបុត្រធីតារបស់លោកអ្នកសិក្សា តាមជិតឬឆ្ងាយដែលអាចប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុណាមួយដែលកើតឡើងដោយចៃដន្យនិងមួយទៀតលោកអ្នកត្រូវទៅជួបមនុស្សច្រើនដែលនៅរង់ចាំបង់ថ្លៃសិក្សាដូចលោកអ្នកដែរជាការប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩ឬជំងឺកូវីដ១៩ប្រភេទ ដែលតាដែលកំពុងរាតត្បាតនៅក្នុងសហគមន៍។
មួយវិញទៀតប្រសិនលោកអ្នកមិនយកប្រាក់ទៅបង់ដោយខ្លួនឯងទេត្រូវផ្ញើប្រាក់តាមបុត្រធីតាយកទៅបង់ជំនួសហើយបុត្រធីតារបស់លោកអ្នកក៏មានការប្រឈមនឹងគ្រោះថ្នាក់ឬឆ្លងជំងឺផ្សេងៗដូចលោកអ្នកដែរ។
ប្រសិនបើលោកអ្នកនៅមិនទាន់មានអេស៊ីលីដាម៉ូបាលទេលោកអ្នកអាចធ្វើការដោនឡូតឬចុះឈ្មោះកម្មវិធី អេស៊ីលីដាម៉ូបាល យក មក ប្រើ តាមរយៈ App Store, Play Store, App gallery បានដោយ សេរី និង ឥតគិតថ្លៃអ្វីឡើយ៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


