កីឡា
ក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ៣រូប បន្តចូលរួមការប្រកួត Europe Tour កម្រិត២.២នៅប៉ូឡូញ
នេះគឺជាលើកទី៤ហើយ ដែលក្រុមជម្រើសជាតិកីឡាកង់គួកកម្ពុជា បានចូលរួមការប្រកួតក្របខណ្ឌ Europe Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ជាង ២ខែកន្លងមកនៅប្រទេសបារាំងនោះ។
ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ផ្នែកកីឡាកង់គួក ៣រូប រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានបោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំងបានចូល រួមការប្រកួតអន្ដរជាតិ នៅអឺរ៉ុបទៀតហើយ គឺការប្រកួតកង់គួកពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២.២ នៅប្រទេសប៉ូឡូញ ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី៤ហើយ ដែលក្រុមជម្រើសជាតិកីឡាកង់គួកកម្ពុជា បានចូលរួមការប្រកួតក្របខ័ណ្ឌ Europe Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ជាង ២ខែកន្លងមកនៅប្រទេស បា រាំង។ ចំពោះការប្រកួតនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ ពីថ្ងៃទី១៩ដល់២២ខែសីហាឆ្នាំ២០២១។ លោកបានចាត់ទុកការចូលរួមនេះ គឺ ជាឱកាសដ៏ល្អ ដើម្បីដកស្រង់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយានកម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំង ព្រោះព្រឹត្តិការណ៍ខាងលើ គឺជាការប្រកួតកម្រិតខ្ពស់ ២.២ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ។



សូមរំលឹកថា កាលពីដើមខែកន្លងមក ក្រុមជម្រើសជាតិប្រណាំងកង់កម្ពុជា ក៏បានចូលរួមប្រកួតកម្រិតខ្ពស់ក្នុងកម្មវិធីប្រណាំងកង់ Tour of Szekler land នៅប្រទេសរ៉ូម៉ានី ដែលជាការ ប្រកួតកម្រិត 2.1 របស់សហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ដែរ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



