ព័ត៌មានជាតិ
ឌឺដងពាក្យសម្ដីដាក់គ្នាញឹកពេក យកកែវវាយក្បាលរងរបួសធ្ងន់
អំពើរហិង្សាមួយបានកើតឡើង ដោយសារទំនាស់រឿង ឌឺដងខ្លាំងពេក ធ្វើអោយជនសង្ស័យទ្រាំមិនបាន យកកែវវាយក្បាល បណ្តាលអោយជនរងគ្រោះរងរបួស បែកក្បាលហូរឈាម ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចមុខរោងលក់កាហ្វេរបស់ឈ្មោះប៉ោ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ភូ យ៉ាំងក ភេទប្រុស អាយុ២៦ឆ្នាំជនជាតិវៀតណាម កម្មករបូមខ្សាច់ មានទីលំនៅភូមិរកាកោង ឃុំរកាកុងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
រងរបួសចំនួន០៦កន្លែង ដេរចំនួន៤៥ថ្នេរ។

ជនសង្ស័យឈ្មោះ ដាំង យ៉ាំងថាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី
មានទីលំនៅភូមិរកាកោង ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចស្រុកមុខកំពូលបានអោយដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ជនសង្ស័យបានទិញស្រាបៀរកម្ពុជាចំនួន០៦កំប៉ុងទៅផឹកនៅមុខផ្ទះឪពុកក្មេករបស់ខ្លួនឈ្មោះ ឌាំង នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ជាមួយឈ្មោះ វី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាអ្នកច្រូតស្មៅគោ ជនជាតិខ្មែរ។
លុះផឹករហូតដល់វេលាម៉ោង១២និង០០នាទី ជនសង្ស័យក៏ឈប់ផឹកស្រាបៀរ ហើយដើរទៅនោមនៅក្បែររោងលក់កាហ្វេរបស់ឈ្មោះ ប៉ោង ពេលនោមរួចជនសង្ស័យក៏បានដើរចូលទៅក្នុងរោងកាហ្វេរបស់ឈ្មោះប៉ោង ពេលចូលទៅដល់ក៏ឃើញជនរងគ្រោះនិងមនុស្សផ្សេងទៀតចំនួន០៤នាក់ កំពុងលេងបៀរដាក់បារី ពេលនោះជនរងគ្រោះបានបបួលជនសង្ស័យលេងបៀរដាក់បារី បើជនរងគ្រោះឈ្នះយកចំនួន០២កញ្ចប់ តែបើជនសង្ស័យឈ្នះបានចំនួន០៤កញ្ចប់ ពេលនោះជនសង្ស័យបានឆ្លើយថា អញអត់លេងទេ ព្រោះអញអ្នកក្រ ភ្លាមនោះជនរងគ្រោះក៏បបួលជនសង្ស័យវាយគ្នាមួយស្មើ ហើយជនសង្ស័យក៏ឆ្លើយថា អញមិនមែនអ្នកប្រដាល់ទេ ហើយក៏ស្ងាត់មាត់រៀងខ្លួន។

បន្ទាប់មកជនរងគ្រោះក៏បានបបួលជនសង្ស័យលេងបៀរទៀត តែជនសង្ស័យនៅតែប្រកែកមិនលេងជាមួយ ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះក៏បានដាល់ជនសង្ស័យចំនួន០១ដៃចំមុខ ហើយជនសង្ស័យក៏ស្ទុះទៅយកកែវកាហ្វេ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាម ហើយអ្នកនៅទីនោះក៏បានមកចាប់ឃាត់ជនរងគ្រោះនិងជនសង្ស័យ បន្ទាប់មកបងប្អូនជនរងគ្រោះក៍បាននាំជនរងគ្រោះយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង។
ចំណែកជនសង្ស័យត្រូវបានបងប្អូនរបស់ជនរងគ្រោះមួយចំនួនទៀតចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។

ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានយកកែវវាយទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមគិតមែន។ ចំពោះជនសង្ស័យត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


