ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគ្រោងបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួន
ក្រុមហ៊ុនផលិតយានអវកាស និងគ្រាប់រ៉ុក្កែតរុស្ស៊ី Energia កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនកំពុងធ្វើការលើការអភិវឌ្ឍ និងបង្កើតស្ថានីយ៍អវកាសពហុមុខងារថ្មី ។
លោក Vladimir Solovyov អគ្គនាយករងទីមួយនៃក្រុមហ៊ុន Energia សម្រាប់ប្រតិបត្តិការហោះហើរ និងការសាកល្បងគ្រាប់រ៉ុក្កែត និងប្រព័ន្ធអវកាសបាននិយាយថា ស្ថានីយ៍គន្លងតារាវិថីផ្ទាល់ខ្លួនរបស់រុស្ស៊ីនឹងមានយន្តហោះដ្រូន ៣ ទៅ ៧ គ្រឿង ឬមាននាវិក ២ ទៅ ៤ នាក់ ។

នៅក្នុងសន្និសិទអ្នកស្រាវជ្រាវវិទ្យាសាស្ត្ររុស្ស៊ីស្តីពីអវកាស លោក Solovyov ក៏បានលើកឡើងពីការព្រួយបារម្ភអំពីអាយុកាលយូរអង្វែងរបស់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយសារសមាសធាតុជាក់លាក់ត្រូវបានខូចខាត ហើយមិនអាចជំនួសបាន ។
លោក Solovyov បាននិយាយថា ស្ថានីយ៍នេះអាចនឹងបញ្ឈប់ប្រតិបត្តិការនៅឆ្នាំ ២០២៥ ហើយការចំណាយក្នុងការថែរក្សាវាអាចមានចំនួន ១៣២ ទៅ ១៩៨ លានដុល្លារអាមេរិក ។

ទន្ទឹមនោះសាជីវកម្មអវកាសរុស្ស៊ី Roscosmos ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ខ្លួនគ្រោងនឹងពិភាក្សាអំពីអាយុកាលប្រតិបត្តិការរបស់ ISS ជាមួយអង្គការណាសានៅដើមឆ្នាំក្រោយនេះ ។
បច្ចុប្បន្នសាជីវកម្មមួយនេះកំពុងរង់ចាំសំណើរពីក្រុមហ៊ុន Energia ស្តីពីការបង្កើតស្ថានីយ៍អវកាសជាតិថ្មីដែលនឹងត្រូវពិចារណាដំបូងនៅក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកទេសនៃក្រុមហ៊ុន Roscosmos ហើយបន្ទាប់មកបានរាយការណ៍ទៅរដ្ឋាភិបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


