Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ចិន និងរុស្ស៊ីត្រៀមសាងសង់ស្ថានីយ៍អវកាសនៅភពព្រះចន្ទ

បានផុស

នៅ

ប្រទេសចិន និងរុស្ស៊ីបានប្រកាសផែនការសាងសង់ស្ថានីយ៍អវកាសនៅភពព្រះចន្ទ ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលអវកាសជាតិរបស់ប្រទេសចិនដើម្បីអភិវឌ្ឍកន្លែងស្រាវជ្រាវនៅលើផ្ទៃព្រះចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសនៃប្រទេសទាំងពីរនិយាយថា វានឹងអាចប្រើបានសម្រាប់ប្រទេសផ្សេងទៀតផងដែរ ។

វាកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីរៀបចំដើម្បីអបអរសាទរខួបលើកទី ៦០ នៃការហោះហើរយានអវកាសដែលមានមនុស្សបើកជាលើកដំបូង ។

សេចក្តីថ្លែងការណ៍មួយពីទីភ្នាក់ងារទាំងពីរបាននិយាយថា ស្ថានីយ៍វិទ្យាសាស្ត្រអន្តរជាតិភពព្រះចន្ទនឹងអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរួមទាំងការរុករក និងការប្រើប្រាស់ព្រះចន្ទ ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រទេសចិន និងរុស្ស៊ីនឹងប្រើប្រាស់បទពិសោធន៍ដែលប្រមូលបានរបស់ពួកគេនៅក្នុងវិទ្យាសាស្ត្រអវកាស ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងប្រើប្រាស់ឧបករណ៍អវកាស  និងបច្ចេកវិទ្យាអវកាសដើម្បីរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់សាងសង់ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិភពព្រះចន្ទ” ។

សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ទាំងប្រទេសរុស្ស៊ី និងចិននឹងសហការគ្នាក្នុងការរៀបចំផែនការ ការរចនា ការអភិវឌ្ឍន៍ និងប្រតិបត្តិការស្ថានីយ៍ស្រាវជ្រាវនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ

ចុចអាន ៖ មហាអំណាចពិភពលោក៣ កំពុងតតាំងគ្នាដើម្បីរុករករ៉ែនៅឋានព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម