ព័ត៌មានអន្ដរជាតិ
ឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំផង ពេលនេះនាយករដ្ឋមន្រ្តីជប៉ុន គ្រោងលាលែងវិញ
ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga មានបំណងលាលែងពីតំណែង ចំពេលមានការរិះគន់យ៉ាងខ្លាំងអំពីការឆ្លើយតបរបស់លោកចំពោះជំងឺរាតត្បាត កូវីដ-១៩។

ព័ត៌មាននេះបានកើតឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីលោក Suga ចូលកាន់តំណែង និងចំពេលគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក រៀបចំការបោះឆ្នោតជ្រើសរើសប្រធាននៅថ្ងៃទី២៩ខែកញ្ញា។
មន្ត្រីបក្សនិយាយថា លោក Suga នឹងមិនឈរឈ្មោះទេ។ ប្រភពដដែលបន្តថា លោក Suga ក៏បានច្រានចោលផែនការរុះរើនាយកប្រតិបត្តិ LDP ផងដែរ។

ការប្រកួតប្រជែងនេះ បានកើតឡើងមុនការបោះឆ្នោតសកល ខណៈអាណត្តិសមាជិកសភាតំណាងរាស្ត្រ នឹងផុតនៅថ្ងៃទី២១ខែតុលា។
អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida និងលោក Sanae Takaichi អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ សុទ្ធតែជាបុគ្គលដែលមានប្រជាប្រិយភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kyodo
ចុចអាន៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន លាលែងតំណែងដោយសារអាហារពេលល្ងាចមួយពេល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


