ព័ត៌មានអន្ដរជាតិ
តាលីបង់ ប្រកាសច្បាប់ថ្មី សម្រាប់សិស្សនិស្សិតស្រី
ក្រុមតាលីបង់និយាយថា បណ្តាសាកលវិទ្យាល័យអាហ្វហ្គានីស្ថាន នឹងញែកដាច់ពីគ្នារវាងនិស្សិតស្រីនិងប្រុស ហើយច្បាប់សម្លៀកបំពាក់ថ្មីនឹងត្រូវបានណែនាំ។
រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់លោក Abdul Baqi Haqqani បានបញ្ជាក់ថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យចូលរៀនប៉ុន្តែមិនឲ្យនៅជាមួយបុរសទេ។
លោកក៏បានប្រកាសពីការពិនិត្យឡើងវិញ លើមុខវិជ្ជាដែលសិស្សនឹងត្រូវបង្រៀនផងដែរ។

ស្ត្រីនិងក្មេងស្រី ត្រូវបានហាមឃាត់មិនឲ្យចូលសាលារៀននិងសាកលវិទ្យាល័យ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០១។
ក្រុមតាលីបង់និយាយថា ពួកគេនឹងមិនរារាំងស្ត្រីពីការទទួលបានការអប់រំឬមានការងារធ្វើឡើយ។ ប៉ុន្តែចាប់តាំងពីពួកគេដណ្តើមបានការគ្រប់គ្រងនៅថ្ងៃទី១៥ខែសីហាមក ពួកគេបានស្នើសុំស្ត្រីទាំងអស់លើកលែងតែអ្នកនៅក្នុងវិស័យសុខាភិបាលសាធារណៈប៉ុណ្ណោះ កុំទៅធ្វើការងារ រហូតដល់ស្ថានភាពសន្តិសុខប្រសើរឡើងវិញ។

អ្នកខ្លះបានលើកឡើងថា ច្បាប់ថ្មីនេះនឹងដកស្ត្រីចេញពីការអប់រំ ព្រោះសាកលវិទ្យាល័យមិនមានធនធានដើម្បីផ្តល់ថ្នាក់រៀនដាច់ដោយឡែកពីគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Haqqani បានទទូចថា មានគ្រូបង្រៀនស្រីគ្រប់គ្រាន់ហើយថា ពួកគេនឹងអាចរកឃើញជម្រើស។
លោកនិយាយថា “គ្រប់យ៉ាងគឺអាស្រ័យលើសមត្ថភាពរបស់សាកលវិទ្យាល័យ។ យើងក៏អាចប្រើគ្រូប្រុស ដើម្បីបង្រៀនពីក្រោយវាំងននឬប្រើបច្ចេកវិទ្យាផងដែរ”។

ក្មេងស្រីនិងក្មេងប្រុស ក៏នឹងត្រូវញែកពីគ្នាចេញនៅតាមសាលាបឋមនិងអនុវិទ្យាល័យផងដែរ។
ស្ត្រីនឹងត្រូវតម្រូវឲ្យពាក់សម្លៀកបំពាក់បិទជិត hijab បើទោះបីជាលោក Haqqani មិនបានបញ្ជាក់ថាតើការបិទបាំងមុខបន្ថែមនឹងត្រូវបានបង្ខំដែរឬអត់ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចលនាតស៊ូ អាហ្វហ្គានីស្ថាន បញ្ជាក់ច្បាស់ថា ការប្រយុទ្ធជាមួយ តាលីបង់ មិនទាន់ចប់ទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


