ព័ត៌មានជាតិ
អូស្ត្រាលី នឹងបន្ថែមហិរញ្ញប្បទាន ២៥លានដុល្លារ ដល់កម្ពុជា សម្រាប់គាំទ្រការទិញ វ៉ាក់សាំង
រដ្ឋាភិបាលអូស្ត្រាលីនឹងបន្ថែម ហិរញ្ញប្បទានប្រមាណ ៣៥លានដុល្លារអូស្ត្រាលី ឬស្មើនឹង២៥លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៣លានដូសចាក់ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។
ការបន្ថែមហិរញ្ញប្បទាន ប្រមាណ៣៥លានដុល្លារអូស្ត្រាលីនេះ បានធ្វើឡើងខណៈលោក Andreas Zurbrugg អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក Andreas Zurbrugg បានឱ្យដឹងថា ហិរញ្ញប្បទានប្រមាណ ៣៥លានដុល្លារអូស្ត្រាលី ឬត្រូវជា២៥ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៣លានដូសធ្វើឡើង តាម រយៈអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោក Andreas Zurbrugg បានបន្តថា ភាគីអូស្ត្រាលី ក៏បន្តគាំទ្រហិរញ្ញប្បទានបន្ថែម លើកម្មវិធីចំនួន២ ផ្សេងទៀត គឺកម្មវិធីលើកកម្ពស់គុណភាព និងសមភាពសុខាភិបាលដំណាក់កាលទី២ ដែលមានទឹកប្រាក់ប្រមាណ ៣០លានដុល្លារអូស្ត្រាលី (ជិត២២លានដុល្លារអាមេរិក) និងគម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដែលមានទឹកប្រាក់ ប្រមាណ១៥លានដុល្លារអូស្ត្រាលី (ជាង១០លានដុល្លារអាមេរិក) សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
សម្រាប់ឆ្នាំ២០២១នេះ រដ្ឋាភិបាលអូស្ត្រាលី ក៏បានផ្តល់ហិរញ្ញប្បទាន ប្រមាណ៦៦លានដុល្លារអូស្ត្រាលី (ជាង៤៨លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ដោយផ្តោតលើវិស័យសន្តិសុខសុខាភិបាល ភាពធន់សេដ្ឋកិច្ច កសិកម្ម និងអប់រំ។ ទន្ទឹមនេះ ក៏បានរៀបចំកញ្ចប់ហិរញ្ញប្បទាន ប្រមាណ ៩០លានដុល្លារ អូស្ត្រាលីបន្ថែមទៀត (ជាង៦៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល៥ឆ្នាំ ដែលនឹងអនុវត្តចាប់ពីឆ្នាំ២០២២ ដើម្បីគាំទ្រដល់ការអភិវឌ្ឍភាពធន់ វិស័យសេដ្ឋកិច្ចមានដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្មនិងការកែច្នៃផលិតផលកសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងបរិយាប័ន្នសង្គមនិងយេនឌ័រ។
លោក ឈៀង យ៉ាណារ៉ា បានថ្លៃងអំណរគុណដល់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសុវត្តិភាពនិងប្រសិទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


