ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន០៤នាក់ ត្រឡប់មកកម្ពុជាវិញ
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកញ្ញា នេះថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន០៤នាក់ត្រឡប់មកកម្ពុជាវិញ តាមរយៈជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅព្រលានយន្តហោះភ្នំពេញ។
បើតាមលោក កុយ គួង ដោយសារពលរដ្ឋខាងលើមានជីវភាពក្រីក្រខ្លាំង ពុំមាន លទ្ធភាពទិញសំបុត្រយន្តហោះ ស្ថានទូតបានសហការជាមួយអង្គការ IOM Malaysia ដើម្បីផ្តល់សំបុត្រយន្តហោះជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។
ក្នុងនោះ ស្ថានទូតបានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្រប សម្រួលជាមួយមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងបានចាត់មន្ត្រីជូន ដំណើរពលរដ្ឋខាងលើ នៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


