ព័ត៌មានជាតិ
ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជួយពលករ ពលការិនីខ្មែរចំនួន៦នាក់ បានត្រឡប់កម្ពុជាវិញ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា នេះថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន០៦នាក់ និងទារិកា០១នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សឹង្ហបូរីលេខ SQ5008 នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

បើតាមលោក កុយ គួង ស្ថានទូតបានជួយរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្ត្រីជូនពលករ ពលការិនី និងទារិកាខាងលើទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា កន្លងមកថ្មីៗនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានជួយសម្របសម្រួលដល់ពលករ ពលការិនីកម្ពុជាចំនួន១៨នាក់ ឲ្យបានវិលត្រឡប់ទៅកម្ពុជាវិញផងដែរ តាមជើងយន្តហោះសឹង្ហបូរី៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


