ព័ត៌មានជាតិ
ស្ថានទូតជួយពលករខ្មែរចំនួន១១នាក់ និងទារកម្នាក់ផង ពីប្រទេសម៉ាឡេស៊ី
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១មុននេះបន្តិចថា ពលករ ពលការិនីខ្មែរចំនួន១១នាក់ ដែលចេញធ្វើការខុសច្បាប់នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាវិញ នៅល្ងាចនេះ ក្រោយពីមានការសម្របសម្រួលពីស្ថានទូត។
លោក កុយ គួង បញ្ជាក់យ៉ាងនេះថា “ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន១១នាក់ និងទារិកាម្នាក់ ដែលបានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ និង៣៥នាទីល្ងាច “។

បើតាមលោក កុយ គួង ពលករ ពលការិនីខ្មែរទាំងនោះ ត្រូវបានមន្ត្រីស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី និងជូនទៅធ្វើតេស្តកូវីដ-១៩ ព្រមទាំងជូនទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានជួយអន្តរាគមន៍ឱ្យពលករពលការិនីខុសច្បាប់ចំនួន១៨នាក់ បានវិលត្រឡប់ទៅកម្ពុជាវិញផងដែរ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ និង៣៥នាទីល្ងាចហើយការវិលត្រឡប់របស់ពលករ ពលការិនីខ្មែរខាងលើ គឺធ្វើឡើងតាមរយៈកម្មវិធី Undocumented Migrant Recalibration Plan របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី។
ជាមួយគ្នានោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


