ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន កំពុងវិវត្ត បង្កើនសមត្ថភាពចម្លងតាមខ្យល់ ខ្លាំងជាងមេរោគទម្រង់ដើមដល់ទៅ ១០០ដងឯណោះ
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា វីរុសកូវីដ-១៩ កំពុងវិវត្តខ្លួន បង្កើនសមត្ថភាពកាន់តែខ្លាំងក្នុងការរីករាលដាលតាមខ្យល់អាកាស។
អ្នកឆ្លងមេរោគ Alpha ដែលជាវីរុសបំប្លែងខ្លួនបង្កឲ្យមានរលកទី២ដ៏សាហាវនៅចក្រភពអង់គ្លេសកាលពីខែមករា បានបញ្ចោញវីរុសទៅក្នុងខ្យល់អាកាស ខ្លាំងជាងអ្នកឆ្លងកូវីដទម្រង់ដើមដែលផ្ទុះនៅទីក្រុង អ៊ូហាន រហូតដល់ទៅ ១០០ដងឯណោះ។

បើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maryland ក៏បាននិយាយផងដែរថា វីរុសបំប្លែងខ្លួន Delta ទំនងជាចម្លងតាមខ្យល់ កាន់តែងាយស្រួលជាងនេះ។
អ្នកនិពន្ធឈានមុខ លោកវេជ្ជបណ្ឌិត Don Milton បាននិយាយថា ការរកឃើញនេះបង្ហាញថា វីរុសបំប្លែងខ្លួន កំពុងតែវិវត្តខ្លួនកាន់តែខ្លាំងជាងមុន តាមរយៈខ្យល់អាកាស។
ការសិក្សាស្រាវជ្រាវដែលផ្អែកលើការត្រួតពិនិត្យខ្យល់អាកាសដែលអ្នកស្ម័គ្រចិត្តឆ្លងមេរោគបានបញ្ចេញទៅក្នុងម៉ាស៊ីន ក៏បានអះអាងផងដែរថា ម៉ាសក្រណាត់និងម៉ាសវះកាត់ អាចកាត់បន្ថយចំនួនមេរោគដែលអ្នកជំងឺបញ្ចេញ។

អ្នកជំនាញ បានផ្តោតលើវីរុសបំប្លែងខ្លួន Alpha ដែលផ្ទុះឡើងនៅទីក្រុង Kent កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ហើយបានក្លាយជាមេរោគលេចធ្លោនៅចក្រភពអង់គ្លេសក្នុងខែមករា និងនៅអាមេរិកត្រឹមខែមីនា។
ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Clinical Infectious Diseases បានពិនិត្យលើមនុស្សចំនួន៤៩នាក់ ដែលបានឆ្លងមេរោគ Alpha និងវីរុសបំប្លែងខ្លួនមុនៗ នៅចន្លោះខែឧសភាឆ្នាំ២០២០ដល់ខែមេសាឆ្នាំ២០២១។
អ្នកចូលរួម បានដកដង្ហើមចូលទៅក្នុងម៉ាស៊ីនដែលគេហៅថា Gesundheit-II រយៈពេល ៣០ នាទី ដោយមិនពាក់ម៉ាសនិង ៣០ នាទីពេលកំពុងពាក់ម៉ាស។

លើសពីនេះ អ្នកស្ម័គ្រចិត្តត្រូវបានស្នើសុំឲ្យអានអក្សរម្តងហើយម្តងទៀត ចំនួនបីដង ឬច្រៀងចម្រៀងអបអរថ្ងៃកំណើតចំនួន បីដង។
ពួកគេរកឃើញថា មេរោគដែលចេញពីដង្ហើមអ្នកឆ្លង Alpha គឺខ្ពស់ជាងអ្នកឆ្លងវីរុសមុនៗ ពី៤៣ ទៅ ១០០ដងឯណោះ។ ប៉ុន្តែនៅពេលពាក់ម៉ាស មនុស្សដែលឆ្លងមេរោគបានបញ្ចេញតិចជាងមុន ៤៨ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៥ប្រទេស ដាក់ចិត្តដាក់កាយ រស់នៅជាមួយ កូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


