ព័ត៌មានអន្ដរជាតិ
៥ប្រទេស ដាក់ចិត្តដាក់កាយ រស់នៅជាមួយ កូវីដ
ជាង១៨ខែមកហើយ ដែលជំងឺរាតត្បាតកូវីដ១៩ វាយលុយពិភពលោក។ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្តយល់ឃើញថា ជំងឺនេះប្រហែលជានឹងមិនងាយរលាយសាបសូន្យនោះ ប្រទេសមួយចំនួនបានសម្រេចចិត្តថា ដល់ពេលត្រូវបើកចំហ ហើយដាក់ចិត្តដាក់កាយរស់នៅជាមួយកូវីដហើយ។

ស្របពេលប្រទេសខ្លះ មានអត្រាចាក់វ៉ាក់សាំងបានច្រើនគួរសមហើយនោះ ប្រទេសខ្លះទៀតបានសម្រេចចិត្តថា ការបន្តរឹតបន្តឹងផ្នែកសេដ្ឋកិច្ចនិងសង្គម ពិតជាបង្កផលប៉ះពាល់យ៉ាងខ្លាំង។
ទាំងនេះគឺជាប្រទេសចំនួន ៥ ដែលដាក់ចិត្តដាក់កាយ រស់នៅជាមួយកូវីដ៖
ដាណឺម៉ាក

រដ្ឋាភិបាលដាណឺម៉ាក បានដកការរឹតត្បិត ដែលនៅសេសសល់ទាំងអស់កាលពីថ្ងៃទី ១០ ខែកញ្ញា ដោយនិយាយថា កូវីដ លែងជាជំងឺដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សង្គម ទៀតហើយ។
ឥឡូវនេះ ជនជាតិដាណឺម៉ាក អាចចូលក្លិបរាត្រីនិងភោជនីយដ្ឋាន ដោយមិនចាំបាច់បង្ហាញលិខិតបញ្ជាក់កូវីដ។ ចំណែកការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ មិនចាំបាច់ពាក់ម៉ាស់ទៀតទេ ហើយការជួបជុំគ្នាក៏គ្មានការរឹតត្បិតទៀតដែរ។
គន្លឹះនៃភាពជោគជ័យរបស់ដាណឺម៉ាក គឺបានមួយផ្នែកពីការចាក់វ៉ាក់សាំង។ គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញា ប្រជាជនដាណឺម៉ាកជាង ៧៤ភាគរយ បានទទួលវ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកូវីដ-១៩។
សិង្ហបុរី

រដ្ឋាភិបាលសិង្ហបុរី បានប្រកាសកាលពីខែមិថុនាថា ខ្លួនកំពុងរៀបចំផែនការឆ្ពោះទៅរកការរស់នៅជាមួយយុទ្ធសាស្ត្រកូវីដ ដោយព្យាយាមគ្រប់គ្រងការផ្ទុះឡើងដោយប្រើវ៉ាក់សាំងនិងតាមដានការព្យាបាលនៅមន្ទីរពេទ្យ ជាជាងដាក់កំហិតលើជីវិតរបស់ពលរដ្ឋ។
មន្រ្តីកំពូលៗរបស់ប្រទេសនេះ បានលើកឡើងថា “ដំណឹងអាក្រក់គឺថា កូវីដនឹងមិនទៅណាឡើយ ចំណែកដំណឹងល្អគឺថា វាអាចទៅរួចក្នុងការរស់នៅជាមួយវា”។
អាជ្ញាធរបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន នៅក្នុងខែសីហា ដោយអនុញ្ញាតឲ្យមនុស្សដែលចាក់ថ្នាំបង្ការពេញលេញ ទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងប្រមូលផ្តុំគ្នាជាក្រុមបានចំនួន៥នាក់ ដែលកាលមុនអនុញ្ញាតត្រឹមតែពីរនាក់ប៉ុណ្ណោះ។
ថៃ

ក្រុមមន្រ្តីបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសថៃគ្រោងនឹងបើកទីក្រុងបាងកក និងទិសដៅពេញនិយមផ្សេងទៀត សម្រាប់ភ្ញៀវបរទេសនៅខែក្រោយ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ព្យាយាមស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនឡើងវិញ បើទោះបីជាចំនួនអ្នកឆ្លងកើនឡើងក៏ដោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រោមកម្មវិធីពង្រីក, ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ហើយប្តេជ្ញាអនុវត្តរបបធ្វើតេស្ត គឺនឹងត្រូវអនុញ្ញាតឲ្យចូលបាងកក ហួហ៊ីន ប៉ាតាយ៉ានិងឈៀងម៉ៃ។
កាលពីថ្ងៃទី ១ ខែកក្កដា កោះភូកេត បានបើកឡើងវិញចំពោះ ភ្ញៀវបរទេសដែលចាក់វ៉ាក់សាំងរួច ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។ នៅថ្ងៃទី ១៥ ខែកក្កដា ថៃ បានចាប់ផ្តើមកម្មវិធីស្រដៀងគ្នានេះនៅ កោះសាមុយ កោះផាងាន និងកោះតៅ ដោយដាក់ឈ្មោះថា “Samui Plus”។
អាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតមួយចំនួន បន្ទាប់ពីអត្រាឆ្លងធ្លាក់ចុះ។
ក្នុងចំណោមវិធានការផ្សេងទៀត, បម្រាមគោចរពេលយប់ទូទាំងប្រទេសត្រូវបានកាត់បន្ថយដល់ម៉ោង១១យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ខណៈទំហំនៃការជួបជុំដែលត្រូវបានអនុញ្ញាតបានបង្កើនដល់២៥០នាក់នៅក្នុងកន្លែងបិទជិតនិង៥០០នាក់នៅខាងក្រៅ ហើយការរឹតបន្តឹងលើការលក់គ្រឿងស្រវឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។
ការបន្ធូរបន្ថយការរឹតត្បិត ដែលបានប្រកាសដោយលោកប្រធានាធិបតី Cyril Ramaphosa កាលពីសប្តាហ៍មុនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះប្រទេសនេះ មានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ។
ឈីលី

ឈីលី ត្រូវបានអន្តរជាតិកោតសរសើរ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយភាពរលូននិងជោគជ័យ។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ស្ទើរតែ ៨៧ភាគរយនៃប្រជាជនឈីលីដែលមានសិទ្ធិ គឺទទួលបានការចាក់វ៉ាក់សាំងពេញលេញ។
ប្រទេសនេះបានចាប់ផ្តើមចាក់ដូសជំរុញ ដល់អ្នកដែលទទួលថ្នាំបង្ការពេញលេញរួចទៅហើយ។ អាជ្ញាធរសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងចិន Sinovac សម្រាប់កុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅ។
ថ្វីបើមានការគំរាមកំហែងពីវីរុសកូវីដបំប្លែងខ្លួន Delta ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកាលពីថ្ងៃពុធ បានប្រកាសពីការបើកប្រទេសឡើងវិញចំពោះទេសចរណ៍អន្តរជាតិ ចាប់ពីថ្ងៃទី ១ ខែតុលាទៅ។
ជនបរទេស នឹងអាចចូលបាន លុះត្រាតែពួកគេបំពេញតាមតម្រូវការជាក់លាក់ ហើយធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃនៅពេលមកដល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ សម្លាប់មនុស្សជាង ១៧.០០០ នាក់ចាប់តាំងពីកូវីដ ផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


