Connect with us

ព័ត៌មានជាតិ

កុមារា វិរះបុត្រ លើកដៃសំពះ អរគុណសម្តេចតេជោ ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ដល់រូបខ្លួន និងកុមារដទៃ​ទៀត

បានផុស

នៅ

កុមារា អ៊ុន ច័ន្ទវិរះបុត្រ អាយុ៦ឆ្នាំ រស់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈកំពុង​ឈរតម្រង់ជួរ ត្រៀមចូលចាក់ថ្នាំការពារជំងឺកូវីដ-១៩ បានលើកដៃសំពះ និងគោរពអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ដល់កុមារៗ ដើម្បីឲ្យបានគេចផុត ពីជំងឺកាចសាហាវកូវីដ-១៩នេះ។

ជួបជាមួយភ្នាក់ងារកម្ពុជាថ្មី នៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ កុមារ អ៊ុន ច័ន្ទវិរះបុត្រ បានប្រាប់ថា មូលហេតុដែលចៅលើកដៃសំពះនេះ គឺដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានស្វែងរកវ៉ាក់សាំង មកចាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស រហូតមកដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំដែលមានរូបខ្លួនម្នាក់ផងដែរ។

កុមារ អ៊ុន ច័ន្ទវិរះបុត្រ បានបញ្ជាក់ថា រូបខ្លួនមកចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីឪពុក​-ម្តាយឡើយ។ វិរះបុត្រ ជឿជាក់ថា បើបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រូបគេ និងកុមារដទៃទៀត នឹងបានចូលរៀន នៅសាលារៀនឡើងវិញ ដែលពួកគេខានបានរៀនជាច្រើនខែមកហើយ។

ដោយឡែកម្តាយបង្កើត របស់កុមារ អ៊ុន ច័ន្ទវិរះបុត្រ បានប្រាប់ឲ្យដឹងថា គ្រាន់តែឮប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងទូរទស្សន៍ដោយអនុញ្ញាត ឲ្យកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អាចចាក់វ៉ាក់សាំងរួច មកស្រាប់តែកុមារ អ៊ុន ច័ន្ទវិរះបុត្រ លើកដៃសំពះលោកតា សម្ដេចតេជោ មុខកញ្ចក់ទូរទស្សន៍ភ្លាមៗ។ ដូច្នេះវិរះបុត្រ និងមិត្តភក្រ័ សុទ្ធតែចង់បានការចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩គ្រប់ៗគ្នា។

អ្នករៀបចំ សម្របសម្រួលរាល់ឯកសារនានា នៅមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ លោក លី ហួត បានប្រាប់ថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំង គឺចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដោយសម្រាកតែពេលលោក-អ្នកគ្រូពេទ្យ ទទួល​ទានអាហារប៉ុណ្ណោះ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៦ នាទីutes មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៣៩ នាទីutes មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៥ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម