ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី រកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងការឈឺធ្ងន់
វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ក្រុមហ៊ុន Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។ នេះបើតាមការរកឃើញពិតៗរបស់ប្រទេសម៉ាឡេស៊ី។
ទិន្នន័យចុងក្រោយនេះ គឺជាការដំណឹងដ៏ល្អដល់ក្រុមហ៊ុនចិន ស្របពេលដែលវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ខ្លួន កំពុងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រសិទ្ធភាព បន្ទាប់ពីមានរបាយការណ៍អំពីការឆ្លងមេរោគក្នុងចំណោមបុគ្គលិកថែទាំសុខភាព ដែលបានទទួលថ្នាំបង្ការពេញលេញរួចហើយនៅក្នុងប្រទេស ឥណ្ឌូណេស៊ីនិងថៃ។

មន្រ្តីសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការស្រាវជ្រាវដែលធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ីបានរកឃើញថា មានតែ០,០១១ភាគរយប៉ុណ្ណោះ នៃអ្នកទទួលវ៉ាក់សាំង Sinovac ចំនួន៧.២លាននាក់ ដែលត្រូវការចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយសារជំងឺកូវីដ-១៩។
លោក Kalaiarasu Peariasamy នាយកនៅវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគ្លីនិក ដែលបានធ្វើការសិក្សារួមជាមួយក្រុមការងារពិសេសជាតិកូវីដ-១៩ បាននិយាយថា ការចាក់វ៉ាក់សាំងទោះម៉ាកណាក៏ដោយ អាចកាត់បន្ថយហានិភ័យនៃការចូលបន្ទប់ ICU បាន ៨៣ភាគរយ និងបន្ថយហានិភ័យនៃការស្លាប់បាន ៨៨ភាគរយ ដោយផ្អែកលើការសិក្សាតូចមួយដែលមានមានការចូលរួមពីមនុស្សប្រហែល ១.២៦ លាននាក់។

លោកបន្តថា “អត្រាឈានដល់ការបញ្ជូនទៅបន្ទប់ ICU គឺពិតជាមានកម្រិតទាបបំផុត។ ការបញ្ជូនចូលបន្ទប់ ICU សរុប ក្នុងចំណោមបុគ្គលដែលទទួលថ្នាំបង្ការពេញលេញ មានត្រឹមតែ ០,០០៦៦ភាគរយប៉ុណ្ណោះ។
ចំណែកអត្រាមរណភាពរបស់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ក៏ទាបផងដែរពោលគឺមានត្រឹម ០,០១ភាគរយប៉ុណ្ណោះ ហើយពួកគេភាគច្រើនមានអាយុលើសពី៦០ឆ្នាំ ឬមានជំងឺរ៉ាំរ៉ៃ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sinovac ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសមួយចំនួន រួមមានចិន ឥណ្ឌូណេស៊ី ថៃ ប្រេស៊ីលនិងកម្ពុជាផងដែរ ហើយក្រុមហ៊ុនបាននិយាយកាលពីដើមខែនេះថា ខ្លួនបានផ្គត់ផ្គង់ថ្នាំបង្ការចំនួន ១.៨ ពាន់លានដូសទាំងក្នុងនិងក្រៅប្រទេស។
ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងពេញលេញដល់ ៥៨,៧ភាគរយ នៃប្រជាជន ៣២ លាននាក់របស់ខ្លួន ហើយបានចាក់យ៉ាងហោចណាស់មួយដូសដល់ ៦៨,៨ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ជាដូសជំរុញ អាចការពារ Delta ខ្លាំងជាងចាក់តែ ២ ដូសដល់ទៅ ២.៥ ដង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


