កីឡា
ស្រីពៅ ទទួលស្គាល់ថា វី ស្រីស្រស់ ស៊ុហ្វខ្លាំងជាងមុន ខណៈស្រីស្រស់ថា ខ្លួនឯងគ្រាន់បើជាងមុន
កីឡាការិនី នៅ ស្រីពៅ អ្នកប្រដាល់ស្រីដ៏ចាស់វស្សា បានសម្តែងក្តីរីករាយ ចំពោះលទ្ធផលក្នុងការប្រកួតប្រដាល់សកលអាជីពUltimatr Boxing Championship កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ២០២១ ជាមួយនឹងកីឡាការិនី វី ស្រីស្រស់។
នៅ ស្រីពៅ បាននិយាយថា ទោះបីជាធ្លាប់ឈ្នះវី ស្រីស្រស់ ៣ លើកនៅក្នុងការប្រកួតថ្នាក់ជាតិកន្លងមកក្តី តែការប្រកួតលើកនេះ នាងបានទទួលស្គាល់ថា “វីស្រីស្រស់មានភាពជឿនលឿនជាងមុន ” ដូច្នេះលទ្ធផលស្មើគ្នានេះ ក៏នាងសប្បាយចិត្តដែរ។ ស្រីពៅ បន្តថា “ស្រីស្រស់ខ្ពស់ហើយដៃវែង ស៊ុហ្វក៏ខ្លាំងជាងមុន ម្ល៉ោះហើយនាងពិបាកចូលវ៉ៃ នៅពេលចូលទៅ ត្រូវស្រីស្រស់ចាំត្រង ដែលធ្វើឲ្យនាងរងនូវកណ្តាប់ដៃរបស់ស្រីស្រស់ ”។ ចំណែកកីឡាការិនី វី ស្រីស្រស់ វិញ ក៏បានទទួលស្គាល់ថា “ កីឡាការិនី នៅ ស្រីពៅដែលជាជើងចាស់នោះ គឺនៅតែមានភាពលឿនរហ័សជាងនាងដដែល ហើយនាងដែលបានស្មើពិន្ទុនេះ ក៏បញ្ជាក់ថាខ្លួនឯងគ្រាន់បើជាងមុនដែរ” ។



នៅក្នុងការប្រកួតបីទឹកពេញ នៃព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimatr Boxing Championship នាថ្ងៃអាទិត្យយប់មិញនេះ ក្នុងជំនួបតំណែងគូឯករង រវាងកីឡាការិនីនូវ ស្រីពៅមកពីក្លិបតាឡីដំរីមានរិទ្ធ ជាមួយកីឡាការិនី វី ស្រីស្រស់ ក្លិបកីឡាជម្រើសជាតិ លទ្ធផលបានត្រឹមស្មើពិន្ទុគ្នា ។កីឡាការិនីទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ចំពោះការប្រកួតក្នុងតំណែងគូឯកវិញនោះ អ្នកប្រដាល់ល្បីឈ្មោះទូច ដេវីដ ក្លិបកីឡាជម្រើសជាតិបានយកឈ្នះកីឡាករខុន ឌីណាក្លិបតាឯកដំបងដែកមានរិទ្ធ ដែលជាអ្នកប្រដាល់មិនសូវមានឈ្មោះបោះសំឡេងនោះដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

រីឯការប្រកួតក្នុងតំណែងគូពិសេសវិញនោះ អ្នកប្រដាល់ អំ ខេម ក្លិបកីឡាជម្រើសជាតិប្រកួតឈ្នះអ្នកប្រដាល់ឈុន ប្រាក់កាក់ក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។
ការប្រកួតសម្រាប់គូធម្មតាវិញនោះ សម្រាប់ប្រភេទទម្ងន់៥២គីឡូក្រាម អ្នកប្រដាល់ ឈិន សីហា ក្លិបសាលវ័ន្ដកីឡាប្រកួតចាញ់អ្នកប្រដាល់ផល ស៊ីឡុង ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ។ វុទ្ធី ពិសីក្លិបនាគមានជ័យ ចាញ់ រុំ ធារ៉ាក្លិបអារុណរះកីឡាដោយពិន្ទុ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម។ អ្នកប្រដាល់លីន គឹមង៉ែត ក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះ អ្នកប្រដាល់ធន ឈៀងរ៉ាន់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
លោក ប៊ុយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធបានអះអាងថា ការប្រកួតពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ នឹងកាន់តែប្រសើរថែមទៀត ដោយសារតែការផ្គូផ្គងសហព័ន្ធធ្វើឡើងដោយប្រុងប្រយ័ត្នពិសេសទាំងកីឡាករ កីឡាការិនី ត្រូវតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ