ព័ត៌មានអន្ដរជាតិ
ទីក្រុង ហូជីមិញ ផ្អាកចាក់វ៉ាក់សាំង Pfizer ក្រោយមានអ្នកស្លាប់
សង្កាត់មួយចំនួននៅទីក្រុងហូជីមិញ បានផ្អាកការចាក់វ៉ាក់សាំង Pfizer ជាបណ្តោះអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានមនុស្សម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងបានចាប់ផ្តើមវិញ នៅពីរបីម៉ោងក្រោយ បន្ទាប់ពីវាត្រូវបានគេចាត់ទុកថា ការស្លាប់នេះមិនទាក់ទងនឹងវ៉ាក់សាំងទេ។
នាយកដ្ឋានសុខាភិបាលក្រុងកាលពីរសៀលថ្ងៃអង្គារ បានបញ្ជាឲ្យសង្កាត់មួយចំនួនបញ្ឈប់ការប្រើវ៉ាក់សាំង Pfizer ដែលយកចេញពីកេសលេខ FK0112។

អនុប្រធាននាយកដ្ឋានលោក Nguyen Huu Hung បាននិយាយថា ការផ្អាកនេះត្រូវបានបញ្ជា បន្ទាប់ពីទីក្រុងកត់ត្រាការស្លាប់មនុស្សម្នាក់ ក្រោយពេលទទួលបានវ៉ាក់សាំង Pfizer ដែលយកចេញពីកេសនេះ។
យ៉ាងណាក្តី ក្រុមប្រឹក្សាវិជ្ជាជីវៈបានបញ្ជាក់ថា ការស្លាប់នេះមិនពាក់ព័ន្ធនឹងវ៉ាក់សាំងទេ។

លោក Hung និយាយថា “ការសន្និដ្ឋានដំបូងរបស់ក្រុមប្រឹក្សាគឺថា គ្មានភស្តុតាងនៃការស្លាប់ទាក់ទងនឹងគុណភាពរបស់វ៉ាក់សាំងនោះទេ។ ចំពោះមូលហេតុពិតប្រាកដនៃការស្លាប់ យើងនឹងត្រូវរង់ចាំលទ្ធផលពិនិត្យកោសល្យវិច្ច័យសិន”។
អាជ្ញាធរក្រុង ក៏មិនបង្ហាញព័ត៌មានបន្ថែម អំពីការស្លាប់រួមទាំងពេលវេលាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អ្នកមិនចាក់វ៉ាក់សាំងនៅស៊ីដនី ប្រឈមមុខនឹងភាពឯកោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


