ព័ត៌មានជាតិ
ម្ចាស់ឃ្លិបវីដេអូ ដែលបែកធ្លាយបានបដិសេធថាខ្លួនមិនជាប់សាច់ឈាម ឬ ជាកូនស្រីបង្កើតរបស់លោកឆែម សាវុធទេ (Videos)
ភ្នំពេញ ៖ បន្ទាប់ពីមានការបែកធ្លាយវីដេអូរាំរបស់យុវតីមួយរូប ដែលគេអះអាងថា ជាកូនស្រីរបស់លោក ឆែម សាវុធ មានឈ្មោះថា សូនីតា ធ្វើឲ្យមហាជនជាច្រើនមានមន្ទិលសង្ស័យថា យុវតីរូបនោះពិតជាជាប់សាច់ឈាម ឬ ជាកូនស្រីបង្កើតរបស់លោក ឆែម សាវុធ។
ដើម្បីស្រាយមន្ទិលសង្ស័យ ម្ចាស់អាខោនដែលត្រូវបានគេសង្ស័យថា ជាកូនស្រីរបស់លោកឆែម សាវុធ ដែលមានឈ្មោះ សូនីតា បានធ្វើការចេញវីដេអូ ភ្ជាប់ជាមួយនឹងវីដេអូរបស់កញ្ញា ដោយសារវីដេអូមួយនេះ បានបែកធ្លាយនៅក្នុងបណ្ដាញសង្គម ជាច្រើន ទើបកញ្ញាចេញមុខបកស្រាយ គឺកញ្ញាមិនមានជាប់សាច់ឈាម ឬ ជាកូនស្រីរបស់លោក ឆែម សាវុធនោះទេ។
កញ្ញាក៏បានបកស្រាយនៅក្នុងវីដេអូនេះថា សូមបងប្អូនសាច់ញាតិ មិត្តភក្តិ កុំមានការភ័ន្តច្រឡំ ហើយក៏បានអំពាវនាវសុំឲ្យបងប្អូនជួយចែករំលែកវីដេអូបកស្រាយនេះ និង សូមឲ្យបងប្អូនជួយ កូពី លីងវីដេអូនេះ ចែកចាយតៗគ្នាដើម្បីឲ្យបានដឹងផង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


