ជីវិតកម្សាន្ដ
រកឃើញហើយសមាសភាពបេក្ខជនទាំង៥ក្រុម ឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ
ទស្សនីយភាពសិល្បៈបុរាណគ្រប់ទម្រង់ ពីសំណាក់បេក្ខជនទាំង៨ក្រុម យ៉ាងសម្បើម និងកក្រើកវេទិកា ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានធ្វើឲ្យគណៈកម្មការមេប្រយោគ និងគ្រូបង្វឹក ស្ងើចសរសើរ និងកើតក្ដីរំភើបជាមួយការវិវឌ្ឍនៃសមត្ថភាពក្រុមនីមួយៗដែលឈានមកដល់វគ្គនេះ។

យ៉ាងណាមិញ ជាលក្ខន្តិកៈដែលតម្រូវឲ្យមានការជម្រុះរាល់ដំណាក់កាលនីមួយៗ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ដោយឆ្លងកាត់ការវាយតម្លៃ និងដាក់ពិន្ទុពីគណៈកម្មការទាំង ៤រូប កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ក៏បានស្វែងរកឃើញបេក្ខជនចំនួន ៥ក្រុម ដែលមានទេពកោសល្យលេចធ្លោ ស័ក្ដិសមជាបេក្ខជនឆ្នើមឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ ដែលរួមមាន៖
១. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល
២. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ
៣. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ
៤. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ
៥. បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ

សូមបញ្ជាក់ផងដែរថា វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅ បន្ទាប់វគ្គជម្រុះចុងក្រោយនេះបញ្ចប់។ ក្នុងវគ្គនេះទៀតសោត ការចូលរួមរបស់ទស្សនិកជនពិតជាសំខាន់ ចំពោះជោគវាសនានៃក្រុមប្រកួតនីមួយៗ ព្រោះថាសម្រាប់វគ្គជម្រុះចុងក្រោយនេះ បងប្អូនទស្សនិកជន នឹងមានសិទ្ធិបោះឆ្នោតជូនបេក្ខជន ដែលខ្លួនស្រឡាញ់ និងពេញចិត្ត តាមរយៈការចុច Like ឬចុចរូបផ្សេងៗទៀតដូចជា បេះដូច (love) សើច (haha) និង វ៉ាវ (wow) នៅលើវីដេអូរបស់បេក្ខជនទាំង៥ក្រុម ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលការបោះឆ្នោតនេះទៀតសោតមានរយៈពេលតែ ៩ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។
គួររំឭកថា កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



