ព័ត៌មានអន្ដរជាតិ
ទេសចរបរទេសទៅលេង វៀតណាម ក៏មិនចាំបាច់ធ្វើចត្តាឡីស័កដែរ បើមានគ្រប់លក្ខខណ្ឌទាំងនេះ (មានវីដេអូ)
ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញដូសទៅទស្សនាប្រទេសវៀតណាម នឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេចាប់ពីខែវិច្ឆិកាតទៅ ។ នេះបើយោងតាមច្បាប់ថ្មី ក្នុងសេចក្តីណែនាំចុងក្រោយរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលបានដាក់ជូននាយករដ្ឋមន្ត្រីដើម្បីអនុម័ត ។

នៅក្រោមច្បាប់នេះ ភ្ញៀវទេសចរបរទេសនឹងទទួលការពិនិត្យសុខភាពនៅច្រកចូលអាកាសយានដ្ឋានអន្តរជាតិ រួមទាំងការធ្វើតេស្តរកកូវីដ ហើយពួកគេអាចរីករាយនឹងដំណើរកម្សាន្តរបស់ពួកគេដោយសេរី ប្រសិនបើទទួលបានលទ្ធផលតេស្តអវិជ្ជមាន ក៏ដូចជាមិនចាំបាច់ធ្វើចត្តាឡីស័កជាដើម ។
ក្នុងដំណាក់កាលដែលមានរយៈពេលពីខែវិច្ឆិកាដល់ដំណាច់ឆ្នាំនេះ ភ្ញៀវទេសចរនឹងតម្រូវឲ្យមកពីកញ្ចប់ដំណើរទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ និងតាមរយៈជើងហោះហើរឯកជន ឬជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ។ អ្នកធ្វើដំណើរនឹងត្រូវបានទាមទារឲ្យមានភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានកូវីដពីម៉ាស៊ីន RT-PCR ក្នុងរយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរ ។

ស្របពេលជាមួយគ្នានេះ ពួកគេក៏នឹងត្រូវបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដពេញដូស ដែលទទួលស្គាល់ដោយអាជ្ញាធរវៀតណាម និងរយៈពេលយ៉ាងហោចណាស់ ១៤ ថ្ងៃ ក្រោយការចាក់លើកទី ២ និងមិនលើសពី ១២ ខែមុនពេលពួកគេចូលវៀតណាម ឬវិញ្ញាបនបត្របញ្ជាក់ការជាសះស្បើយពីកូវីដ ក្នុងរយៈពេល ៦ ខែមុនកាលបរិច្ឆេទចូលរបស់ពួកគេ ។
បន្ថែមពីនេះ អ្នកទស្សនាក៏នឹងតម្រូវឲ្យមានការធានារ៉ាប់រងការធ្វើដំណើរ ជាមួយនឹងការតម្កល់លុយប្រមាណ ៥០,០០០ ដុល្លារអាមេរិក និងដំឡើងកម្មវិធី IGOVN ដែលត្រូវបានបង្កើតឡើងដោយក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម នៅលើស្មាតហ្វូនរបស់ពួកគេសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ។

ក្នុងអំឡុងពេល ៧ ថ្ងៃដំបូង បន្ទាប់ពីការមកដល់របស់ពួកគេ ភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឲ្យរីករាយនឹងដំណើរកម្សាន្តរបស់ពួកគេនៅក្នុងមូលដ្ឋាន ហើយគួរតែកំណត់ការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើដំណើរមកពីក្រុមផ្សេងទៀត ។
ចំណែកនៅថ្ងៃទី ៧ នៃដំណើរទេសចរណ៍របស់ពួកគេ អ្នកទេសចរនឹងធ្វើតេស្តរកកូវីដដោយខ្លួនឯង ក្រោមការណែនាំ និងការត្រួតពិនិត្យពីបុគ្គលិកពេទ្យក្នុងតំបន់ ហើយពួកគេអាចធ្វើដំណើរជាកញ្ចប់ទៅកាន់តំបន់ផ្សេងទៀត ប្រសិនបើពួកគេទទួលបានលទ្ធផលតេស្តអវិជ្ជមាន ។
ជាចុងក្រោយ ភ្ញៀវដែលមានបំណងទៅសួរសុខទុក្ខសាច់ញាតិនៅកន្លែងផ្សេង ក្រៅពីការកំណត់សម្រាប់ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ត្រូវចុះឈ្មោះជាលាយលក្ខណ៍អក្សរជាមួយអ្នករៀបចំដំណើរកម្សាន្តរបស់ពួកគេ ដែលនឹងតាមដានសុខភាពរបស់ពួកគេជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម នឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ នៅឆ្នាំ ២០៣០ មួយខ្សែដល់ច្រកព្រំដែន កម្ពុជា (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


