ជីវិតកម្សាន្ដ
ទើបបញ្ចប់ការប្រឡងបវរកញ្ញា ឆន ស្រីណេត ស្រាប់តែជួបទុក្ខធំ
ភ្នំពេញ ៖ ទស្សនិកជននិងអ្នកគាំទ្របានសម្តែងការអាណិតចំពោះម្ចាស់ជ័យលាភីរងទី១ពីកម្មវិធីប្រកួតសម្រស់ដ៏លេចធ្លោនៅប្រទេសកម្ពុជាគឺMiss Universe Cambodiaកញ្ញា ឆន ស្រីណេត ដែលពេលនេះនាងនិងក្រុមគ្រួសារកំពុងមានទុក្ខធំ។

នេះជាដំណឹងដ៏ក្រៀមក្រំនិងសោកសៅបំផុតសម្រាប់ ឆន ស្រីណេត បន្ទាប់ទើបបញ្ចប់ការប្រឡងនាងក៏ទទួលដំណឹងដ៏អកុសលគឺប្អូនប្រុសជាទីស្រលាញ់របស់នាងបានទទួលមរណភាពទាំងវ័យក្មេង។ ដំណឹងនេះបានធ្វើឲ្យមហាជនចូលរួមរំលែកទុក្ខគ្រប់គ្នា។

កញ្ញា ឆន ស្រីណេត បានបង្ហោះសាររៀបរាប់យ៉ាងក្រៀមក្រំនៅលើបណ្ដាញសង្គមថាប្អូនសម្លាញ់ចិត្តបងកើតជាតិក្រោយកុំអោយដូចជាតិនេះទៀតណា ទៅអោយបានសុខចុះណាប្អូនប្រុសរបស់បង។ហើ យនៅពីក្រោមសារដែលកញ្ញា ឆន ស្រីណេតបានបង្ហោះនោះ ក៏មានមហាជននិងអ្នកគាំទ្រជាច្រើន ចូលទៅខំមិនចូលរួមរំលែកទុក្ខនិងផ្ដល់កម្លាំងចិត្តដល់នាងជាច្រើនផងដែរ។

សូមបញ្ជាក់ថា កញ្ញា ឆន ស្រីណេត កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅតា មរយៈទេពកោសល្យ សមត្ថភាព និងរូបសម្រស់ដ៏ស្រស់ផូផង់របស់នាង។ក្នុងនោះក៏មានមហាជននិងអ្នកគាំទ្រកាន់តែខ្លោចចិត្តអាណិតនាងគ្រប់គ្នា ក្រោយពីដឹងប្រវត្តិនិងការតស៊ូរបស់នាងរួចមក។កញ្ញា ឆន ស្រីណេត មានអាយុ២៤ឆ្នាំកើតនៅខេត្តព្រះត្រពាំង(កម្ពុជាក្រោម)ដែលឪពុកម្ដាយរបស់នាងជាជនជាតិខ្មែរ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


