ជីវិតកម្សាន្ដ
ប្រាសាទ ដាវីន បេ្តជ្ញាដណ្តើមយកមកុដ MUC 2024 ដើម្បីមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ
បន្ទាប់ពីមានដំណឹងនៃការប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2024 គេកត់សម្គាល់ឃើញថាសន្ទុះនៃការគាំទ្រអ្នកនាង ប្រាសាទ ដាវីន ហាក់មានសន្ទុះខ្លាំង ខណៈសាមីខ្លួនបានប្រកាសប្ដេជ្ញាដណ្ដើមមកុដ MU 2024 ដើម្បីមានឱកាសតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ។

ប្រាសាទ ដាវីន បច្ចុប្បន្នគឺជាតារាសម្ដែង តារាបង្ហាញម៉ូដ ហើយក៏ជាអ្នកគ្រប់គ្រងកម្មវិធីដែលមានសមត្ថភាពប្រជាប្រិយភាព ទេពកោសល្យ បូករួមនឹងរូបសម្រស់ស្រស់សោភាដែលទាំងនេះគឺជាភាពជឿជាក់សម្រាប់នាងដែលគេដឹងដែរថាទាំងចំណេះដឹង និងការប្រើប្រាស់ភាសារបស់នាងក៏មិនធម្មតាឡើយពោលគឺ អាចដណ្ដើមមកុដបាន។
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងលើកទឹកចិត្តរបស់មហាជន ប្រាសាទ ដាវីន បានបញ្ជាក់ការតាំងចិត្តរបស់ខ្លួនថា នាងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមមកុដមួយនេះ។ នាងថា នាងសូមអរគុណមិត្តភក្តិ បងប្អូន បណ្តាអ្នកគាំទ្រទាំងអស់ដែលបានបង្ហាញសារគាំទ្រដល់រូបនាង។

ប្រាសាទ ដាវីន បានបន្តនិយាយថា” ពិតណាស់ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជានាឆ្នាំនេះ នាងខ្ញុំបានដាក់ការតាំងចិត្តខ្ពស់ និងធ្វើឲ្យបានល្អបំផុតដើម្បីមានឱកាសតំណាងឲ្យប្រទេសកម្ពុជារបស់យើង និងយកជ័យលាភីជូនបណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាផងដែរ”។

នាងបានលើកឡើងដែរថា ខ្លួននាងផ្ទាល់សង្ឃឹមថា បងប្អូន និងនៅតែបន្តការគាំទ្ររូបនាងរហូតទៅ ហើយសារគាំទ្រល្អៗរបស់អ្នកទាំងអស់គ្នាគឺជាថាមពលវិជ្ជមានដ៏អស្ចារ្យរបស់នាងផងដែរ។ ប្រាសាទ ដាវីន កាលពីកន្លងទៅក៏ទទួលបានតំណែងជាស្ត្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia ២០២៣ ដែលជាកម្មវិធីសម្រាប់កម្ពុជាដែលផ្តល់ឱកាសសម្រាប់ស្ត្រីកម្ពុជាដែលរៀបការរួចហើយដើម្បីចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលកាលនោះអ្នកនាងទទួលបានជ័យលាភីលំដាប់រងទី៤៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


