សន្តិសុខសង្គម
ប្រជាការពារ ២នាក់ ឈ្លោះគ្នារហូតបង្កជាហិង្សាវាយគ្នា បណ្តាលឲ្យស្លាប់ម្នាក់
ប្រជាការពារ ២នាក់ បានទាស់ទែងពាក្យសម្តីគ្នា រហូតបង្កជាហិង្សា នៅក្នុងបរិវេណសាលាសង្កាត់ បណ្តាលឲ្យភាគីម្ខាងបានស្លាប់ ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ អំពើហិង្សាបណ្តាលឲ្យស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងសាលាសង្កាត់បឹងទំពន់ទី២ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អេម វន ភេទប្រុស អាយុ ៧១ឆ្នាំ មានទីលំនៅផ្ទះលេខ ២១៨ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ក៏ជាយោធិនពិការ (ពិការជើងស្តាំ)។ ចំណែកជនសង្ស័យមានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅផ្ទះលេខ ២០៤ តាមបណ្តោយផ្លូវ ៣៧១ ក្នុងភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកទាំង ២ គឺជាប្រជាការពារសង្កាត់ជាមួយគ្នា។
យោងតាមប្រភពព័ត៌មាន បានដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយប្រចាំការ នៅក្នុងសាលាសង្កាត់ ស្របពេលជាមួយគ្នានោះ ជនសង្ស័យដែលជាប្រជាការពារដូចគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-9544 ជិះចូលទៅសាលាសង្កាត់ ដោយសភាពស្រវឹង ក៏បានទៅនិយាយគ្នាជាមួយជនរងគ្រោះ រហូតទាស់សម្តីគ្នា ធ្វើឲ្យជនសង្ស័យបានច្រានជនរងគ្រោះដួលជាច្រើនដង បណ្តាលឲ្យសន្លប់ស្តូកស្តឹងបាត់បង់ស្មារតី ។
បន្ទាប់ពីកើតហេតុ មន្ត្រីសាលាសង្កាត់ដទៃទៀត ដែលប្រចាំការនៅសាលាសង្កាត់ដែរនោះ បានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ រួចមកសាច់ញាតិ ក៏មកទទួលជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែពេលដឹកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យមិនទទួលព្យាបាល ដោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំង លុះមិនបានប៉ុន្មាន ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយការស្លាប់ សាច់ញាតិជនរងគ្រោះ បានដឹកសពជនរងគ្រោះទៅកាន់លំនៅឋានវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានដាក់ពាក្យបណ្តឹង។
លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី ២ បានប្រាប់ឲ្យដឹងថា តាមការសាកសួរនាំជនសង្ស័យមក ឃើញថា រូបគេ និងជនរងគ្រោះ គឺធ្លាប់មានទំនាស់ពាក្យសម្តីគ្នាមករហូត។ លុះវេលាកើតហេតុ ខណៈជួបមុខគ្នា ក៏បានទាស់សម្តីគ្នាទៀត ធ្វើឲ្យដំបៅចាស់រើឡើង ក៏ឈានដល់ប្រើហិង្សា បណ្តាលឲ្យមានអ្នកស្លាប់តែម្តងទៅ៕
អត្ថបទ៖ លីហេង




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


