ព័ត៌មានជាតិ
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ ស្នើផ្នែកអាកាស ចរណ៍ បើកជើងហោះហើរឲ្យទូលំទូលាយ
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានស្នើឲ្យផ្នែកអាកាសចរណ៍ បើកជើងហោះ ហើរឲ្យទូលំទូលាយ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ដែលទើបត្រូវបានបើកឡើងវិញ ដោយសារការដឹកជញ្ជូនតាមផ្លូវអាកាស មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឲ្យរាជរដ្ឋាភិបាល ជំរុញទៅផ្នែកអាកាសចរណ៍ បើកជើង ហោះហើរឲ្យទូលំទូលាយ ពីព្រោះការដឹកជញ្ជូនតាមផ្លូវអាកាស មានសារៈសំខាន់ណាស់ សម្រាប់វិស័យទេសចរណ៍។ បើយើងបើកប្រទេស បើកទេសចរណ៍ ហើយមិនមានជើងហោះហើរ ដឹកជញ្ជូនសំបូរបែបក៏មានបញ្ហាដែរ ពីព្រោះភ្ញៀវមិនអាចធ្វើដំណើរបាន ដូច្នេះស្នើសុំឲ្យវិស័យអាកាសចរណ៍ បើកជើងហោះហើរឲ្យបានច្រើន»។

បើតាមលោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក៏បានដើរតួនាទីសំខាន់ផងដែរ ពីព្រោះដើម្បីឲ្យភ្ញៀវបានដើរលេងច្រើនកន្លែង ដើរលេងបានយូរ យើងត្រូវតែមានជើងហោះហើរ នៅក្នុងស្រុកឲ្យសំបូរបែបផងដែរ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះ បានអះអាងថា ការប្រកាសបើកទេសចរណ៍ឡើងវិញ ក៏ដូចជាលើកលែងចំពោះការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរទូទៅ ដែលចូលមកកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រទេសកម្ពុជា ក្រោយពីទទួលរងផលប៉ះពាល់ រយៈពេលពីរឆ្នាំកន្លងមក។ លោកស្រីថា ការបើកឡើងវិញនេះ នឹងជំរុញឲ្យភ្ញៀវទេសចរ ធ្វើដំណើរចូលមកកម្ពុជា បើទោះបីជាមិនទាន់ធ្វើដំណើរចូលមកភ្លាមៗ ក៏ដោយ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


