កីឡា
អត្តពលិកវាយកូនឃ្លីលើតុឆ្នើម៨រូប នឹងទៅហ្វឹកហាត់នៅចិន
ភ្នំពេញ ៖ លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហើបប្រាប់ឲ្យដឹងថា សហព័ន្ធនឹងជ្រើសរើសនូវអត្តពលិកឆ្នើមចំនួន ៨ រូបដើម្បីទៅហាត់នៅប្រទេសចិន។
លោកបានបន្តថា បើតាមគម្រោងកម្ពុជា អាចនឹងបញ្ជូ នអត្តពលិកទៅហាត់នៅចិននៅចុងឆ្នាំ ២០២០ឬ ដើមឆ្នាំក្រោយ បន្ទាប់ពីស្ថាន ភាពជំងឺកូវីដ-១៩ ធូរស្រាល។

លោកអគ្គលេខាធិការសហព័ន្ធបានឲ្យ ដឹងទៀតថា សហព័ន្ធនឹងធ្វើការជ្រើសរើសជាពិសេស ដោយផ្ដោតលើគោលការណ៍៤ ទី១-វិន័យ ទី២-វ័យ ទី៣-កាយសម្បទា និងទី៤-បច្ចេកទេស តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានសហ ព័ន្ធដែលបានបញ្ចប់កាលពីចុងខែវិច្ឆិកាកន្លងទៅ ដើម្បីធានាការបញ្ជូនទៅហាត់នៅចិន ប្រកបដោយលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះដែរ លោកវ៉ាត់ ចំរើន អគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានឱ្យដឹងដែរថា «ដើម្បីជំរុញបន្ថែមល្បឿនអភិវឌ្ឍគុណផលកីឡាកម្រិត ខ្ពស់ដល់កីឡាករ-កីឡាកាវិនីវាយកូនឃ្លីលើតុ គណៈកម្មាធិការជាតិរៀបចំការប្រកួតកី ឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CA MSOC)បានឯកភាពជាមួយក្រុមជំនាញកីឡា និងក្រុមសិក្សាស្រាវជ្រាវមកពីក្រុម ហ៊ុនកីឡាអន្តរជាតិ តំណាងឲ្យអាជ្ញាធរកី ឡានៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ចំនួនកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ ចំនួន ៨នាក់ ត្រៀមទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន»។

លោកបន្តថា សូមឲ្យសហព័ន្ធត្រៀមល ក្ខណៈជ្រើសរើសកីឡាករកីឡាការិនីមានទេពកោសល្យ វិន័យ ក្រមសីលធម៌កីឡាល្អបញ្ជូនទៅធ្វើការហ្វឹកហាត់ឲ្យទទួលបានជោគជ័យត្រឡប់មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដណ្ដើមយកមេដាយមាសចំ នួន១គ្រឿង សម្រាប់កីឡាវាយកូនឃ្លីលើតុ តាមតារាងសន្ទស្សន៍មេដាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា( NOCC) បានប្រកាសក្នុងមហាសន្និបាត កាលពី ដើមឆ្នាំ២០២០កន្លងមក។
សូមបញ្ជាក់ថា ប្រទេសចិនបានប្រកាសឯកភាពទទួលយកអត្តពលិកកម្ពុជាចំនួន ១០ប្រភេទកីឡា ទៅហ្វឹកហាត់នៅទីនោះក្នុងខណៈដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នោះ។ ក្នុងចំណោមកីឡាទាំង១០ប្រភេទនោះ ក៏មានប្រភេទកី ឡាវាយកូនឃ្លីលើតុមួយដែរ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


