ចរាចរណ៍
រថយន្ដពីរគ្រឿងនិងម៉ូតូមួយគ្រឿងបុកគ្នានៅចំណុចផ្លូវបំបែកជាបួន ដាច់ម៉ូតូជាពីរកំណាត់
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តហើយមានម៉ូតូ១គ្រឿងទៀតបើកមកពីក្រោយ ក៏ចាប់ហ្វ្រាំងមិនទាន់បុកបន្ថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួននៃកំណាត់ផ្លូវលេខ១០៧និងផ្លូវលេខ២០៨ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក Ford RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-9192 បើកបរពីទិសខាងលិច មកទិសខាងកើត លុះមកដល់ចំណុចកើហេតុខាលើ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក TOYOTA Pruis ពណ៌ស ពាក់ស្លាកលេខស្វាយរៀង2A-5559 បើកបរពីទិសខាងជើង ទៅទិសខាងត្បូងយ៉ាងលឿន ក៏បុកជាមួយរថយន្តFord ពេញទំហឹងលាន់ដូចរន្ទះ (ចំទ្វារថយន្តFordខាងមុខផ្នែកខាងឆ្វេង) ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូ១គ្រឿងម៉ាក សាលួត (ផលិតនៅប្រទេសវៀតណាម) ពីទិសខាងលិចមកកើត លឿនដូចគ្នាមកបុកចំទទឹងរថយន្តPruisពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជា២ អ្នកបើកម៉ូតូបោកខ្ទប់ទៅនិងរថយន្តរងរបួសក្បាលនិងស្មាខាងឆ្វេង ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តPruis ជាប់នៅក្នុងរថយន្ត ត្រូវអ្នកឃើញហេតុការណ៍ជួយទាញទ្វានាំចេញពីរថយន្ត (របួសចុកទ្រូង បុកនិងចង្កូតរថយន្ត ហើយរបួសជើងខាងស្ដាំ)៕
អត្ថបទ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


