Connect with us

ព័ត៌មានជាតិ

ព្រះរាជបុត្រទាំង២ ព្រះអង្គ​ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុប្រសូត និង​សោយ​ព្រះទិវង្គត ក្នុងខែដូចគ្នា

បានផុស

នៅ

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រាបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចរាជបុត្រីព្រះរៀម ព្រះប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៤៣ ចំណែក សម្តេចក្រុមព្រះ ព្រះប្រសូតនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩៤៤។

សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​អតីតឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជាស​មា​ជិ​កា​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​យាង​សោយ​ទីវង្គតក្នុង​ព្រះជន្មាយុ ​៧៦ ​ព្រះវស្សា​ នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​នៅវេលា​ម៉ោង ​១២ កន្លះ​ថ្ងៃ​ត្រង់ នៅ​ថ្ងៃចន្ទ​ទី ​១៨ ​វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​រោគា​ពាធ។

ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤២ នាទីutes មុន

ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ កីឡា​មួយ​នេះត្រូវ​ការ​អត់ធ្មត់​ខ្ពស់​ ដៃហ្នឹង ភ្នែកច្បាស់

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការនគរបាលខេត្តសៀមរាប បញ្ជាឱ្យកម្លាំងចាត់វិធានការច្បាប់ចំពោះយានយន្តដែលដឹកសំពីងសំពោងលើសចំណុះ

បច្ចេកវិទ្យា២ ម៉ោង មុន

Hacker មានវិធីសាស្ត្ររាយសំណាញ់ច្រើន អាចឆ្មក់កម្ទេចប្រព័ន្ធសុវត្ថិភាព ទោះកំណត់មុខងារកម្រិតខ្ពស់

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញាអង់គ្លេស  Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥

សន្តិសុខសង្គម៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

សន្តិសុខសង្គម១០ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

Sokha Hotels

ព័ត៌មានពេញនិយម