កីឡា
ហ្វឹកហាត់រាល់ថ្ងៃ អ្នកអង្គម្ចាស់ នរោត្តម រណវង្ស ចង់ទៅប្រកួតកីឡាអូឡាំពិក
អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ដែលជាព្រះរាជបុត្រាពៅ របស់អតីតសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា កំពុងហ្វឹកហាត់កីឡាហែលទឹកជារៀងរាល់ថ្ងៃដោយចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» អ្នកអង្គម្ចាស់ នរោត្តម រណវង្ស ព្រះជន្ម១៣វស្សាមានបន្ទូលថា អ្នកអង្គម្ចាស់ហ្វឹកហាត់ហែលទឹករាល់ថ្ងៃនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ការហ្វឹកហាត់នេះមិនមែនគ្រាន់តែដើម្បីសុខភាពតែម្យ៉ាងនោះទេ ប៉ុន្តែដើម្បីក្លាយជាកីឡាករហែលទឹកអាជីពដែលអាចតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ ជាពិសេសកីឡាអូឡាំពិក។

អ្នកអង្គម្ចាស់មានបន្ទូលថា ៖«ខ្ញុំចូលចិត្តហែលទឹក។ ខ្ញុំចង់ទៅប្រកួតកីឡាអូឡាំពិក។ ខ្ញុំអត់ទាន់ធ្លាប់ប្រកួតកីឡាហែលទឹក តែខ្ញុំចង់ទៅប្រកួតអូឡាំពិក។ ខ្ញុំស្រឡាញ់កីឡាហែលទឹកដោយសារបងស្រីរបស់ខ្ញុំ។ កូនរបស់គាត់ហែលទឹកដែរ។ កូនរបស់គាត់ធ្លាប់ហែលទឹកក្នុងកីឡាស៊ីហ្គេម។ បងស្រីរបស់ខ្ញុំចង់ឲ្យខ្ញុំហាត់កីឡាហែលទឹក»។
អ្នកអង្គម្ចាស់ នរោត្តម រណវង្ស បានផ្តល់បទសម្ភាសខ្លីនេះ បន្ទាប់ពីអ្នកអង្គម្ចាស់បានចូលរួមរត់បណ្តាក់ជុំវិញពិភពលោកដើម្បីអបអរសាទរ និងបង្ហាញពីគុណតម្លៃមុនពេលកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងមកដល់។

ថ្វីត្បិតអ្នកអង្គព្រះជន្មទើប១៣វស្សា ប៉ុន្តែអ្នកអង្គម្ចាស់បានចូលរួមរត់បណ្តាក់ក្នុងចំណោមអ្នកចូលរួមប្រមាណ២៥០០នាក់តាំងពីចាប់ផ្តើមរហូតដល់ចប់ដោយអ្នកអង្គម្ចាស់រត់បានចំនួន១៤ជុំនៅទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍រត់បណ្តាក់ដើម្បីអបអរសាទរកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកដែលធ្វើនៅទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចូលរួមដោយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក សាមឌី ស៊ីវឌ្ឍានា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេមលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ ព្រមទាំងអ្នកស្ម័គ្រចិត្តប្រមាណ២៥០០នាក់៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


