KPT+
ព្រះឆាយាលក្ខណ៍កុមារភាពដ៏កម្រ នៃព្រះរាជបុត្រ ២ ព្រះអង្គ ប្រសូត និងសោយទិវង្គត ក្នុងខែតែមួយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហោះលើបណ្ដាញសង្គមថ្ងៃនេះថា ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២២ នេះជាថ្ងៃរំលឹក ខួប១ព្រះវស្សា នៃការយាងសោយព្រះទិវង្គត សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សូមថ្វាយព្រះមហាកុសលថ្វាយ ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សូមបានយាងទៅសោយក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្លាប់បង្ហោះ ព្រះឆាយាលក្ខណ៍កាលពីកុមារភាព ដ៏កម្រ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះរាជបុត្រាបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

ព្រះរាជបុត្រទាំង២ ព្រះអង្គ ប្រសូត និងសោយព្រះទិវង្គត ក្នុងខែដូចគ្នា។

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី អតីតឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រះប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៤៣ និងបានយាងសោយទីវង្គតក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា នៅមន្ទីរពេទ្យនៅទីក្រុងបាងកកប្រទេសថៃ នៅវេលាម៉ោង ១២ កន្លះថ្ងៃត្រង់ នៅថ្ងៃចន្ទទី ១៨ វិច្ឆិកា ឆ្នាំ ២០១៩ ដោយរោគាពាធ។


ចំណែក ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រសូតនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩៤៤ និងបានយាងសោយព្រះទិវង្គត នៅសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


