ព័ត៌មានជាតិ
រដ្ឋមន្ត្រីចុះប្រើធម៌ក្ដៅ ដកហូតដីលិចទឹកជាង ១ ពាន់ហិកតាដាក់ជាសម្បត្តិរដ្ឋវិញ នៅខេត្តកំពង់ឆ្នាំង
បន្ទាប់ពីក្រុមការងារ អន្តរក្រសួងថ្នាក់ជាតិដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យតំបន់លិខិតគោកព្រះ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១រួចមក កងកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រមាណ ២០០ នាក់ ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះដកបង្គោលចេញពីទីតាំងដី ដើម្បីដកហូតយកដីព្រៃ លិចទឹកតំបន់៣ ប្រមាណជាង ១ពាន់ហិកតា នៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ដែលបានរងនូវការរំលោភបំពានយកធ្វើជាកម្មសិទ្ធកន្លងមកទុកជាសម្បត្តិរដ្ឋវិញ។

លោក សាន់ យូ អភិបាលរងខេត្ត បានឲ្យដឹងថា កម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដំណើរការដកបង្គោលលើដីលិចទឹកដែលត្រូវដកហូតជាបន្តបន្ទាប់ រៀងរាល់ថ្ងៃរហូតត្រូវបានបញ្ឃប់រួចរាល់ ក្នុងនោះកងកម្លាំងគណបញ្ជាការឯកភាពខេត្តត្រូវឈរជើងនៅគោលដៅគោកព្រះនោះជាប្រចាំ។

ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ លោកឧបនាយកដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចុះដល់ទីតាំដីព្រៃលិចទឹកតំបន់គោកព្រះ ស្ថិតនៅច្រណូក ស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង ដែលរងកាកាប់បំផ្លាញ ជនខិលខូចយកធ្វើជាកម្មសិទ្ធ និងបានប្រកាសដកហូតដីទាំងនោះមកជាសម្បត្តិរដ្ឋវិញ។

ក្រុមការងារអន្តរក្រសួង ដែលបានចូលរួមក្នុងកិច្ចការនេះ រួមមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកនាយឧត្តមសេនីយ សៅ សុខា មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង៕



អត្ថបទៈ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


