ព័ត៌មានជាតិ
ព្រឹកនេះ លោក ជា សុផារ៉ា ទៅដល់ជប៉ុនហើយ ដើម្បីទទួលគ្រឿងឥស្សរិយយសនៅក្នុងព្រះរាជវាំងជប៉ុន
បើតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា លោក ជា សុផារ៉ា នៅព្រឹកថ្ងៃទី០៧ ខែឧសភា នេះ អញ្ជើញដល់ប្រទេសជប៉ុនហើយ ដើម្បីទទួលគ្រឿងឥស្សរិយយស «The Grand Cordon of the Order of the Rising Sun» ដែលផ្ដល់ឱ្យដោយរដ្ឋាភិបាលជប៉ុន។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំងនៃប្រទេសជប៉ុន។

គួរជ្រាបថា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទររដូវឆ្នាំ២០២៥។ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា លោក ជា សុផារ៉ា គឺជាឥស្សរជនកម្ពុជាតែម្នាក់គត់ ក្នុងចំណោមមនុស្ស១០៧នាក់ ដែលត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥។ ជប៉ុន ផ្ដល់គ្រឿងឥស្សរិយយសនេះ ដល់លោក ជា សុផារ៉ា គឺតែមើលឃើញថា លោក បានរួមចំណែកក្នុងកិច្ចការដែលជាផ្ដល់ប្រយោជន៍រួម ក្នុងកិច្ចការងារសង្គម និងបានពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

គួរឱ្យដឹងថា លោក ជា សុផារ៉ា កើតថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៥៣ នៅភូមិរការខ្មែរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ លោក គឺជាបុគ្គលឆ្នើមមួយរូបមានកេរិ៍ឈ្មោះល្បីល្បាញជំនាញដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា។ ក្នុងបទពិសោធសិក្សា លោកជា សុផារ៉ា បានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកបានបញ្ចប់វគ្គសិក្សានយោបាយ ជំនាន់ទី១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយបច្ចេកទេស នៅសាលារដ្ឋបាលនីតិវិធី វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលាង្វៀនអាយតួក។
លោកធ្លាប់កាន់តំណែងចាប់ពីអនុប្រធានតំបន់៤ក្រុងភ្នំពេញចាប់ពីឆ្នាំ ១៩៧៩ និងកាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់លេខ៤ ក្រុងភ្នំពេញ, ប្រធានគណៈកម្មាធិការប្រជាជនខណ្ឌទួលគោក,អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ, អភិបាលរងរាជធានី, អភិបាលរងទី១ រាជធានី, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី១ រាជធានី,ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានី, ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា,ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន, រដ្ឋលេខាធិការក្រសួងរៀបចំដែនដី, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឡើងកាន់តំណែងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ពីខែមេសា២០១៦ ដល់ខែកញ្ញា ឆ្នាំ២០១៨, នៅខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលនីតិកាលទី៦ ចាប់ផ្ដើមឡើង លោកត្រូវបានតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា តែងតាំងលោក ជា សុផារ៉ា ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ ក្រៅពីលោក ជា សុផារ៉ា ក៏ជាសមាជិករដ្ឋសភានីតិកាលទី៧ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
ចុចអាន៖ លោក ជា សុផារ៉ា ជាឥស្សរជនកម្ពុជាតែម្នាក់គត់ ក្នុងចំណោមបុគ្គល១០៧នាក់ ដែលជប៉ុន ផ្ដល់គ្រឿងឥស្សរិយយស
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


