ព័ត៌មានជាតិ
ប្រតិភូអន្តរក្រសួងចុះពិនិត្យការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំគណ:ប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ ស្ថិតនៅភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា កន្លងមកក្រុងព្រះសីហនុមានបញ្ហាប្រឈមជាច្រើនដូចជាបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ។
តាមការសិក្សាស្រាវជ្រាវ ក្រុងព្រះសីហនុត្រូវការស្ថានីយប្រព្រឹត្តកម្មមានសមត្ថភាពជារួមប្រមាណ ៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះស្ថានីយទី១ ទី២ និងទី៣ អាចប្រព្រឹត្តកម្មទឹកកខ្វក់បានជាង ៣ ម៉ឺនម៉ែត្រគូប គិតជាភាគរយបាន ៧២ភាគរយ។
ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ ប្រើបច្ចេកវិទ្យាចុងក្រោយមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រព្រឹត្តកម្មទឹកកខ្វក់ មានផលប៉ះពាល់បរិស្ថានតិចតួច មិនមានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ចំណេញពេលវេលា ចំណេញថាមពលអគ្គិសនី។


នៅក្រុងព្រះសីហនុ មានប្រព័ន្ធធាទឹកគ្របដណ្តប់លើផ្ទៃដីប្រមាណ ៨ ០០០ហិកតា បែងចែកជា ៨ តំបន់ ក្នុងនោះតំបន់ទី១ ដល់តំបន់ទី៨ ជាទីតាំងដែលមានស្ថានភាពទឹកកខ្វក់ច្រើនជាងគេ។
ស្ថានីយទាំង ៣ គ្របដណ្តប់ទៅលើតំបន់ទី ៣,៤,៥ និងទី៦។ ស្ថានីយទី៣ ជាកន្លែងបញ្ចេញទឹកកខ្វក់ច្រើនជាងគេក្នុងក្រុងព្រះសីហនុ ហើយដែលប្រមូលទឹកកខ្វក់ហូរចេញពីទីតាំងផ្សេងមកប្រមូលផ្តុំនៅទីតាំងស្ថានីយទី៣ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ២០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមលោក លី រស្មី ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ បន្ទាប់ពីឆ្នាំ២០៣០ ខណៈបរិមាណទឹកកខ្វក់មានច្រើនអាស្រ័យលើបរិមាណប្រជាជន ការស្ថាបនាស្ថានីយទឹកកខ្វក់ជាជំហានមានសារសំខាន់ក្នុងការប្រមូលវេចខ្ចប់ទឹកកខ្វក់ពីទីតាំងផ្សេងៗមកចូលស្ថានីយ ស្របតាមលក្ខណបច្ចេកទេស៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


