ព័ត៌មានជាតិ
លោក ជា សុផារ៉ា ជាឥស្សរជនកម្ពុជាតែម្នាក់គត់ ក្នុងចំណោមបុគ្គល១០៧នាក់ ដែលជប៉ុន ផ្ដល់គ្រឿងឥស្សរិយយស
ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា លោក ជា សុផារ៉ា គឺជាឥស្សរជនកម្ពុជាតែម្នាក់គត់ ក្នុងចំណោមមនុស្ស១០៧នាក់ ដែលត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥។ ជប៉ុន ផ្ដល់គ្រឿងឥស្សរិយយសនេះ ដល់លោក ជា សុផារ៉ា គឺតែមើលឃើញថា លោក បានរួមចំណែកក្នុងកិច្ចការដែលជាផ្ដល់ប្រយោជន៍រួម ក្នុងកិច្ចការងារសង្គម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា សរសេរដូច្នេះ៖«នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទររដូវឆ្នាំ២០២៥។ ឯកឧត្តម ជា សុផារ៉ា គឺជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលឆ្នើម ១០៧រូបជាជនបរទេស ដែលត្រូវទទួលគ្រឿងឥស្សរិយយស ហើយឯកឧត្ដម ជា សុផារ៉ា ទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ »។

លោក ជា សុផារ៉ា កើតថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៥៣ នៅភូមិរការខ្មែរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ លោក គឺជាបុគ្គលឆ្នើមមួយរូបមានកេរិ៍ឈ្មោះល្បីល្បាញជំនាញដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា។ ក្នុងបទពិសោធសិក្សា លោកជា សុផារ៉ា បានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកបានបញ្ចប់វគ្គសិក្សានយោបាយ ជំនាន់ទី១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយបច្ចេកទេស នៅសាលារដ្ឋបាលនីតិវិធី វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលាង្វៀនអាយតួក។

លោកធ្លាប់កាន់តំណែងចាប់ពីអនុប្រធានតំបន់៤ក្រុងភ្នំពេញចាប់ពីឆ្នាំ ១៩៧៩ និងកាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់លេខ៤ ក្រុងភ្នំពេញ, ប្រធានគណៈកម្មាធិការប្រជាជនខណ្ឌទួលគោក,អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ, អភិបាលរងរាជធានី, អភិបាលរងទី១ រាជធានី, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី១ រាជធានី,ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានី, ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា,ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន, រដ្ឋលេខាធិការក្រសួងរៀបចំដែនដី, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឡើងកាន់តំណែងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ពីខែមេសា២០១៦ ដល់ខែកញ្ញា ឆ្នាំ២០១៨, នៅខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលនីតិកាលទី៦ ចាប់ផ្ដើមឡើង លោកត្រូវបានតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា តែងតាំងលោក ជា សុផារ៉ា ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ ក្រៅពីលោក ជា សុផារ៉ា ក៏ជាសមាជិករដ្ឋសភានីតិកាលទី៧ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


