សន្តិសុខសង្គម
ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋាន «នឹកភូមិ» រងរបួសបុគ្គលិក២នាក់
អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានមួយកន្លែងយីហោ «នឹកភូមិ»បណ្ដាលឲ្យបុគ្គលិកចំនួន២នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានយីហោ «នឹកភូមិ» ស្ថិតផ្ទះលេខ១២៨C តាមបណ្តោយផ្លូវព្រះសុធារស ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ Yu Qin ភេទស្រី អាយុ៣៦ឆ្នាំ ជា ជនជាតិ ចិន មុខរបរ ម្ចាស់ភោជនីយដ្ឋាន ។ ចំណែកបុគ្គលិក២នាក់ដែលរងរបួសមាន១- ឈ្មោះ យឿន ពន្លក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។ ២- ឈ្មោះ ស៊ឹម សុវណ្ណចាន់ណារិទ្ធ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណីអគ្គិភ័យនេះ គឺមកពីផ្ទុះធុងហ្គាស និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងកន្លែងចំអិនម្ហូបអស់បន្តិចបន្តួច និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ក្នុងរណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន ០២គ្រឿង (ពុំបានប្រើប្រាស់ទឹកឡើយ)៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


