ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចង់កាន់អំណាចឱ្យបានប្រហែលព្រះបាទ ពញាយ៉ាត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការអរគុណចំពោះការគាំទ្រប្រសាសន៍របស់សម្តេចដែលប្រកាសថា លោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត។ ប៉ុន្តែសម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា រឿងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីនេះ មិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ ដែលយ៉ាងហោចណាស់ពី៨ ទៅ១០ ឆ្នាំទៀត ពីព្រោះសម្ដេចនឹងកាន់អំណាចយ៉ាងហោចណាស់ប្រហែលព្រះបាទ ពញាយ៉ាត។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង ជិត១០០ គីឡូម៉ែត្រនៅព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងនេះថា៖«ខ្ញុំនឹងកាន់អំណាច ឱ្យបានតិចបំផុតស្មើព្រះបាទ ពញាយ៉ាត។ ព្រះបាទពញាយ៉ាត ព្រះអង្គបានគ្រងរាជ្យរយៈពេល៤៣ឆ្នាំ អញ្ចឹងខ្ញុំ ខែមករា ឆ្នាំក្រោយនេះ ថ្ងៃ១៤ ខែមករា ឆ្នាំក្រោយនេះ៣៧ ឆ្នាំ អញ្ចឹងបូក៨ឆ្នាំទៀត ឡើង៤៥។ អញ្ចឹងហើយ យ៉ាងហោចណាស់ក៏ស្មើព្រះបាទ ពញាយ៉ាតដែរ មើលនៅក្នុងមហាបុរសខ្មែរឡើងវិញ ព្រះអង្គសោយរាជ្យបាន៤៣ឆ្នាំ ប៉ុន្តែអស់ពីព្រះអង្គទៅសង្គ្រាមកើតឡើង»។
សម្ដេចតេជោ ក៏បានបញ្ជាក់ទៀតថា ការបញ្ចេញសារមួយនេះ គឺដើម្បីជាបង្ហាញ ក៏ដូចជា កាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋមួយចំនួន ដែលថា នឹងមានការរៀបចំផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខ។ សម្ដេច បានសង្កត់ធ្ងន់ថា ក្នុង៨ ទៅ១០ ឆ្នាំទៀត នេះបើយោងទៅលើសុខភាពរបស់សម្ដេច ដែលមិនអាចកើតឡើងឆាប់ៗនេះទេ។ សម្តេចបានបញ្ជាក់ថា សម្តេចមានបេក្ខជនបម្រុងជានាយករដ្ឋមន្រ្តីក្នុងពេលអនាគតនៅក្នុងចិត្តចំនួន៤រូប។ ចំណែក ថ្នាក់ដឹកនាំទាំងឡាយដែលរួមដំណើរជាមួយសម្ដេច គឺនៅតែបន្តដំណើរជាមួយសម្ដេចដដែល៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


