ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ៖ កម្ពុជា អាចដើរតួជាអ្នកសម្របសម្រួល រវាងបងប្អូនកូរ៉េទាំងពីរ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះថា ប្រទេសកម្ពុជា អាចដើរតួជាអ្នកសម្របសម្រួល រវាងបងប្អូនកូរ៉េទាំងពីរ គឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង។
នៅមុខចំពោះមុខលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា គឺលោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា «ហើយយើងជឿជាក់ថា កម្ពុជាក៏អាចដើរតួនាទីសំខាន់ ថ្ងៃនេះអគ្គរដ្ឋទូតរបស់កូរ៉េក៏បាន មក កម្ពុជាក៏អាចដើរតួជាអ្នកសម្របសម្រួល ជាកូនគន្លឹះដ៏តូចមួយ គេថានំបញ្ចុកឆ្ងាញ់ ត្បិតតែម្ទេសមួយគ្រាប់ ភាពជោគជ័យរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចសម្របសម្រួល មិនបាច់ប្រើមហាអំណាច អាចប្រើប្រាស់កម្ពុជាក៏បានដែរ»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឧទាហរណ៍ពាក់ព័ន្ធ នឹងការបង្រួបបង្រួមរវាងអាអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត ដោយនៅពេលអាល្លឺម៉ងទាំងពីររួបរួមគ្នា គឺអាល្លឺម៉ងក្លាយជាប្រទេសមហាអំណាច។ ចំណែកឯកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរួបរួមគ្នានោះ នឹងក្លាយទៅជាមហាអំណាចមួយដែរ។
លោកថា «បទពិសោធន៍នៅអាល្លឺម៉ង់ អាល្លឺម៉ង់ខាងលិច អាល្លឺម៉ង់ខាងកើត ពេលអាល្លឺម៉ង់ទាំងពីររួបរួមគ្នា អាល្លឺម៉ង់ក្លាយជាមហាអំណាច ឯកូរ៉េខាងជើង និងកូរ៉េខាងត្បូង បើត្រូវគ្នា កូរ៉េខាងត្បូងខ្លាំងខាងសេដ្ឋកិច្ច កូរ៉េខាងជើងខ្លាំងខាងកងទ័ព ពេលនោះកូរ៉េនឹងក្លាយ ទៅជាមហាអំណាចដ៏ធំមួយ»។
លោកបណ្ឌិត សុខ ទូច បានលើកឡើងបន្ថែមថា ជួនកាលប្រទេសមហាអំណាច មិនអាចដើរតួនាទីសម្របសម្រួលបញ្ហា នៅប្រទេសទាំងនោះឡើយ ហើយជួនកាលទៀត អាចទៅឆ្កឹះបញ្ហាបន្ថែមទៀតផង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


