ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Rai ចាប់ផ្តើមសម្លាប់មនុស្សនៅ ហ្វីលីពីន
ព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ហើយ នៅថ្ងៃសុក្រទី១៧ខែធ្នូនេះ។
មនុស្សជាង៣០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈព្យុះទីហ្វុង Rai វាយលុកតំបន់ភាគខាងត្បូង និងកណ្តាលប្រទេស ដោយបានផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់មួយចំនួន ហើយធ្វើឲ្យដំបូលអគារត្រូវប៉ើងខ្ទេច។
Rai គឺជាកំពូលព្យុះទីហ្វុង នៅពេលបោកបក់ចូលកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំមកជាមួយល្បឿនខ្យល់អតិបរមា ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមថ្ងៃសុក្រនេះ ល្បឿនខ្យល់បានថយចុះមកត្រឹម១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានអះអាងថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសដោយសារព្យុះនេះ ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមនៃកោះ Palawan។
ទីភ្នាក់ងារនេះនិយាយថា មនុស្សជាង៣០០,០០០នាក់បានស្វែងរកទីទួលសុវត្ថិភាព ខណៈព្យុះទីហ្វុង ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយបោកបក់ចូលប្រទេស។ មនុស្សប្រហែល ១៨,០០០ មិនទាន់បានវិលត្រឡប់ទៅផ្ទះវិញទេ។
អភិបាលក្រុង Surigao លោក Ernesto Matugas បានប្រាប់ ABS-CBN ថា ព្យុះ Rai បានវាយប្រហារទីក្រុងដែលមានមនុស្សប្រហែល១៧០,០០០នាក់ អស់រយៈពេលជាច្រើនម៉ោង ដោយបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយកំពង់ផែរាប់សិបត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈការិយាល័យអាកាសធាតុបានព្រមានថា រលកសមុទ្រកម្ពស់ច្រើនម៉ែត្រ អាចបណ្តាលឲ្យមានទឹកជំនន់គំរាមកំហែងដល់អាយុជីវិតនៅក្នុងតំបន់ឆ្នេរសមុទ្រទាប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះទីហ្វុងវាយប្រហារហ្វីលីពីន បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


