ព័ត៌មានអន្ដរជាតិ
ដូចការគិតប៉ុន្មានថ្ងៃមុន ឥឡូវបារាំងមានអ្នកឆ្លងកូវីដថ្មីក្នុង១ថ្ងៃជាង១០ម៉ឺននាក់
ប្រទេសបារាំងមានករណីឆ្លងកូវីដ-១៩ជាង១០ម៉ឺននាក់ជាលើកដំបូងក្នុងមួយថ្ងៃដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីរបស់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅគឺចំនួន១០៤៦១១នាក់ ចាប់តាំងពីវីរុសបំប្លែងខ្លួនថ្មី Omicron បានរាតត្បាតយ៉ាងលឿន។
អាជ្ញាធរសុខាភិបាលបារាំងបាននិយាយថា ចំនួនអ្នកជំងឺកូវីដ-១៩ធ្ងន់ធ្ងរបានកើនឡើងពី២៨នាក់ដល់៣២៨២នាក់។

ដូចការគិតរបស់លោក Olivier Veran រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃពុធ ទី២២ ខែធ្នូកន្លងទៅនេះថា ប្រទេសបារាំងអាចនឹងមានករណីឆ្លងកូវីដ-១៩ប្រមាណ១០ម៉ឺននាក់ក្នុងមួយថ្ងៃឆាប់ៗ បន្ទាប់ពីមានអ្នកប្រមាណ៧ម៉ឺននាក់ក្នុងមួយៗថ្ងៃក្នុងរលកទី៥។ កន្លងទៅទើបតែប៉ុន្មានថ្ងៃសៅរ៍ ចំនួនឆ្លងថ្មីបានកើនឡើងជាង១០នាក់ចំពេលរដូវកាលក្នុងការធ្វើដំណើរមមាញឹកខ្លាំងនាចុងឆ្នាំ។
លោក Veran បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី Omicron នឹងរាតត្បាតខ្លាំងជាងវីរុសផ្សេងៗទៀតនៅក្នុងប្រទេសបារាំងនាខែមករា ឆ្នាំ២០២២ខាងមុខនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


