នយោបាយ
សម្តេចតេជោ ៖ «ខ្ញុំមិនដណ្តើមស្នាដៃអ្នកណាទេ តែសូមកុំមកដណ្តើមស្នាដៃរបស់ខ្ញុំ»
សំដៅដល់ការបង្កើតទាហាន ការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចមិនទៅដណ្តើមស្នាដៃអ្នកណានោះទេ តែក៏សូមកុំមិនដណ្តើមស្នាដៃរបស់សម្តេចវិញដែរ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនៅព្រឹកថ្ងៃពុធនេះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹក និងបង្ហាញពីស្នាដៃសម្តេចផ្ទាល់នៅក្នុងការជាធ្វើទាហាន នាយទាហាន រហូតដល់មេបញ្ជាការកងទ័ព ដើម្បីរំដោះប្រទេសកម្ពុជាពីកណ្តាប់ដៃដ៏កំណាចឃោរឃៅនៃរបបខ្មៅងងឹង ប៉ុល ពត។ មិនតែប៉ុណ្ណោះទេ លោក បានគូសបញ្ជាក់ថា សម្តេចធ្វើជាទាហាន រហូតក្លាយជាអ្នកដែលបង្កើតក្រុមទាហាន ដើម្បីវាយរំដោះប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញឲ្យក្រសួងការពារជាតិធ្វើការរំលឹកខួបនៃការបង្កើតកង១២៥។ កង១២៥នេះ គឺមានសារៈសំខាន់ ដោយសារតែបើគ្មានកងនេះ គឺរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នឹងមានតែផ្នែកនយោបាយប៉ុណ្ណោះ ដោយមានមិនមានកងកម្លាំងប្រដាប់អាវុធឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងថា ពាក្យថា «រណសិរ្យសង្រ្គោះជាតិកម្ពុជា»នេះ គឺសម្តេចផ្ទាល់ជាអ្នកបង្កើតឡើង៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


