ព័ត៌មានជាតិ
មកស្គាល់សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិចំនួន៤៦៤កន្លែង នៅទូទាំងខេត្តកំពង់ស្ពឺ
នៅទូទាំងខេត្តកំពង់ស្ពឺ មានសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជាច្រើនត្រូវបានរកឃើញ និងបានអភិរក្សផងដែរ ដែលរហូតមកដល់ឆ្នាំ២០២១នេះ បានស្រាវជ្រាវរកឃើញរហូត៤៦៤កន្លែងដែលក្នុងនោះមាន ទួលបុរាណ, ប្រាសាទ, ទីសក្ការៈបូជា, ស្រះបុរាណ, បឹងបុរាណ និងរមណីយដ្ឋានជាដើម នេះបើតាមការឲ្យដឹងពីលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ស៊ុន មានជ័យ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឲ្យដឹងថា ក្នុងចំណោមសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងនោះរួមមាន៖ ទួលបុរាណចំនួន៣៥៥ កន្លែង, ប្រាសាទចំនួន០១កន្លែង(ប្រាសាទក្អែកពង), ទួលប្រាសាទចំនួន៣៥កន្លែង (មានគ្រឿងលម្អប្រាសាទ ធ្នឹម ផ្តែរ សសរពេជ្រ…), គ្រឹះប្រាសាទចំនួន១៦ កន្លែង (សំគាល់ដោយរណ្តៅគ្រឹះឥដ្ឋ), ទីសក្ការៈបូជា ឬទួលអ្នកតាចំនួន១៥កន្លែង (ទីតាំងដីតូចល្មមប្រហែល១អាទៅ៣អា), ទួលសក្ការៈបូជាចំនួន០៤កន្លែង (ប្រភេទជាទួលមានរោងសក្ការៈ និងមានគូទឹកជុំវិញ មានទំហំប្រហាក់ប្រហែលទួលបុរាណ ឬទួលប្រាសាទ), ទួលសក្ការៈ និងទួលកប់សពចំនួន០២កន្លែង (សណ្ឋានដីទួលធំ មានរោងអ្នកតា និងកប់សព), កន្លែងបូជាសពចំនួន០៣ កន្លែង (ជាទីតាំងបច្ឆា), ដីកប់សពចំនួន០៣កន្លែង (មានសណ្ឋានដីរាបស្មើ និងព្រៃ), ទួលកប់សពចំនួន០៤ កន្លែង (មានសណ្ឋានដីជាទួល គូទឹកជុំវិញ), ដីវត្តចាស់ចំនួន០២កន្លែង, ស្ពានបុរាណចំនួន០២ កន្លែង, ស្រះបុរាណចំនួន០៧ កន្លែង, ស្រះទឹកចំនួន០៣កន្លែង, បឹងបុរាណចំនួន០៤កន្លែង, ទួល និងបឹងចំនួន០២កន្លែង, រំលេចចំនួន០៨កន្លែង និងរមណីយដ្ឋានចំនួន០៣កន្លែង (ភ្នំចាស់ ភ្នំព្រះ និងគុហារមានឫទ្ធិ)។

បើតាមលោក ស៊ុន មានជ័យ លោកបានដឹកនាំក្រុមការងារបោះបង្គោលព្រំការពារទួលអង្គបានចំនួន១៦កន្លែង និងប្រើបង្គោលសរុបចំនួន៧៨ដើម។ ក្នុងនោះមានការចូលរួមពីសប្បុរសជនចំនួន០៨ដើម រួមមាន៖ ១. ស្រុកសំរោងទងចំនួន០២កន្លែង ២. ស្រុកបសេដ្ឋចំនួន០៣កន្លែង ៣. ស្រុកគងពិសីចំនួន០៨កន្លែង ៤. ស្រុកឧដុង្គចំនួន០៣កន្លែង។

ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន មានជ័យ អមដំណើរដោយលោកអនុប្រធានមន្ទីរ និងសហការី បានចុះទៅកាន់ដែនរដ្ឋបាលស្រុកគងពិសី ឃុំទឹកល្អក់ ដើម្បីបោះបង្គោលព្រំការពារស្ថានីយបុរាណចំនួនពីរទីតាំង ស្ថិតនៅភូមិចំនួន២គឺ ទី១. អង្គចំបក់ក្អែរ ជាទួលប្រាសាទបុរាណ ស្ថិតនៅភូមិចំបក់ក្អែរ និងទី២. អង្គប្រាសាទឥដ្ឋ ជាទួលប្រាសាទបុរាណ ស្ថិតនៅភូមិត្រាវ៕
ដោយ ៖ កោះកែវ











-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


