ព័ត៌មានជាតិ
ភ្ញៀវទេសចរចេញកម្សាន្តជិត ១៦ម៉ឺននាក់ ទូទាំងប្រទេស នៅថ្ងៃសម្រាកទិវាជ័យជម្នះ ៧មករា
រយៈពេល១ថ្ងៃ នៅថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨ ៦៣០ នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន ១៥៦ ៤៧៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ២ ១៥១ នាក់។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេស បានចេញដើរកម្សាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។ លោកថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗ នៅកម្ពុជា រួមមាន៖ រាជធានីភ្នំពេញ ៥៥ ៨៤២ នាក់ ខេត្តព្រះសីហនុ ១២ ៥៨៥ នាក់ ខេត្តសៀមរាប ១០ ១៤៨ នាក់ ខេត្តពោធិ៍សាត់ ៩ ៨៦៣ នាក់ ខេត្តមណ្ឌលគិរី ៩ ៤៩៧ នាក់ ខេត្តបាត់ដំបង ៨ ៣៦៥ នាក់ ខេត្តស្ទឹងត្រែង ៨ ៣១០ នាក់ ខេត្តកែប ៨ ១៣៥ នាក់ និង ខេត្តកំពត ៨ ០៨២ នាក់៕ ដោយ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


