ព័ត៌មានអន្ដរជាតិ
ការធ្វើតេស្តចុងក្រោយរបស់កូរ៉េខាងជើង គឺជាមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ទី១៥ខែមករានេះថា ប្រទេសកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើងនៅក្នុងសមយុទ្ធរបស់ខ្លួន ធ្វើឲ្យវាក្លាយជាការធ្វើតេស្តអាវុធជាលើកទីបីក្នុងខែនេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានសង្កេតឃើញនូវអ្វីដែលខ្លួនសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបាញ់ឆ្ពោះទៅទិសខាងកើត ចេញពីខេត្ត Pyongan ខាងជើង លើឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសកូរ៉េខាងជើង។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងដើម្បីពិនិត្យនិងវិនិច្ឆ័យភាពជំនាញ របស់មីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង ដែលប្រទេសនេះបានសាកល្បងជាលើកដំបូងកាលពីខែកញ្ញាឆ្នាំមុន។ មីស៊ីលនេះត្រូវបានរចនាឡើង ជាការប្រឆាំងវាយបកដ៏មានសក្តានុពល ចំពោះកងកម្លាំងគំរាមកំហែងណាមួយ។

កាលពីព្រឹកថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបានស្តីបន្ទោសរដ្ឋបាលលោក Biden ចំពោះការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងខ្លួន ជុំវិញការសាកល្បងមីស៊ីលចុងក្រោយ ហើយបានព្រមានពីសកម្មភាពកាន់តែខ្លាំងក្លា និងច្បាស់លាស់ជាងនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តជំហរប្រឈមមុខ របស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង, អ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់ បាននិយាយការពារការបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ថាជាសមយុទ្ធស្វ័យការពារដ៏ត្រឹមត្រូវមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីលមួយគ្រាប់ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


